ភីលីពីន៖ ស្របពេលដែលកំពុងដំណើរការនៅលើវេទិកានៃការប្រឆាំងអំពើពុករលួយ ជើងឯកប្រដាល់ពិភពលោក និងជាសមាជិកព្រឹទ្ធសភាលោក Many Pacquiao បានប្តេជ្ញាថានឹងយកមកវិញនូវទ្រព្យសម្បត្តិជាតិត្រលប់ចូលឃ្លាំងជាតិវិញ ដែលមេដឹកនាំផ្តាច់ការចុងក្រោយបានធ្វើការលួចយក ដោយអំពើពុករលួយ និងធ្វើការដកគ្រវែងចោលមន្ត្រីរដ្ឋាភិបាលណាដែលប្រព្រឹត្ដិអំពើពុករលួយ ជាពិសេសនឹងធ្វើការស៊ើបឲ្យដល់ឬសគល់នៃមន្ដ្រីពុករលួយទាំងអស់នោះ ដោយដកចោលមិនបន្សល់ទុកមួយនោះឡើយ ប្រសិនជាលោកធ្វើជាប្រធានាធិបតី ក្នុងឆ្នាំនេះ ឬក៏មិនទោះបីជាប្រធានាធិបតីក៏ដោយ។
លោក Pacquaio ដែលជាម្ចាស់ជើងឯកប្រដាល់ពិភពលោក និងជាបេក្ខជនប្រធានាធិបតីក្នុងការបោះឆ្នោតខែឧសភាឆ្នាំ 2022ផងនោះ បាននិយាយបន្ថែមថាគាត់ នឹងមិនធ្វើការបញ្ឈប់នោះឡើយ នៅក្នុងការស៊ើបអង្កេតស្វែងរកមន្ដ្រីពុករលួយដែលលួចយកទ្រព្យសម្បត្ដិរបស់ជាតិមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ជាពិសេសទៅលើការស៊ើបអង្កេតទៅលើ អតីតប្រធានាធិបតីផ្ដាច់ការលោក Ferdinand Marcos ដែលបានធ្វើការលេបយកទ្រព្យសម្បត្តិជាតិ ដោយប៉ាន់ស្មានចំនួន 10 ពាន់លានដុល្លារ ដែលត្រូវបន្សល់ទុកដោយអ្នកស្នងមរតករបស់គាត់ រួមទាំងគូប្រជែងរបស់គាត់គឺលោក Ferdinand Jr ដែលជាមុខសញ្ញាកេងប្រវ័ញ្ជទ្រព្យសម្បតិ្ដរបស់ជាតិ នេះបើយោងតាមបទសម្ភាសន៍ប្រធានាធិបតីដែលរៀបចំដោយសមាគមអ្នកឆ្លើយឆ្លងព័ត៌មានបរទេសហ្វីលីពីន (FOCAP) ។
អតីតប្រធានាធិបតីភីលីពីលោក Ferdinand Marcos
លោក Ferdinand Jr
សម្រួលអត្ថបទ៖ qi an
ប្រភព៖ news.tv5.ph