កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើជាខ្លាំងក្រោយពីដឹងថា តារាចម្រៀងប៊ុម Justin Bieber ឆ្លងនូវជំងឺកូវីដ១៩ ក្រោយពីត្រលប់មកពីការប្រគុំតន្ដ្រីទេសចរណ៍ The Justice World Tour របស់ខ្លួនកាលពីយប់ថ្ងៃសុក្រ នៅឯ San Diego ដោយការប្រគុំតន្ដ្រីដទៃផ្សេងទៀតក៏ត្រូវបានផ្អាកផងដែរ។



បើយោងតាមអ្នកតំណាងរបស់តារាចម្រៀងរូបនេះបានឲ្យដឹងថា JB បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ កាលពីថ្ងៃសៅរ៍ ដោយគាត់កំពុងតែមានសុខភាពល្អ និងគ្មានរោគសញ្ញាអ្វីនោះឡើយ។ ចំណែកឯការប្រគុំតន្ដ្ T-Mobile Arena នៅក្នុងទីក្រុង Vegas ក៏ត្រូវបានធ្វើការពន្យារដោយផ្លាស់ប្ដូរទៅធ្វើនៅរដូវក្ដៅឡើងវិញ។




អ្នកតំណាងរូបនេះក៏បានបន្ថែមថា ការប្រគុំតន្ដ្រីពីកន្លែងផ្សេងទៀតនឹងត្រូវផ្អាកផងដែរ នៅក្នុងទីក្រុង Glendale ក្នុងរដ្ឋ Arizona ដែលប្រព្រឹត្ដិទៅនឹងថ្ងៃអង្គារខាងមុខ មុនពេលការប្រគុំតន្ដ្រីដ៏ធំដែលធ្វើនៅលើទឹកកក ក្នុងថ្ងៃព្រហស្បត្ដិ៍។ ម្យ៉ាងទៀតគេមិនដឹងថា JB បានឆ្លងជំងឺកូវីដ១៩ តាំងពីពេលណានោះឡើយ។




សម្រួលអត្ថបទ៖ qi an
ប្រភព៖ TMZ