ភីលីពីន៖ កាលពីសប្តាហ៍មុន ស្ត្រីម្នាក់ឈ្មោះ Kristine Baylon បានរាយការណ៍ថា ជនរងគ្រោះជាបុរសដែលត្រូវបានគេស្គាល់ថាជា Anthony Arenas ត្រូវបានវាយប្រហារដោយខ្មោច Zombei ដែលបានធ្វើការព្យាយាមបឺតឈាម ដែលគេសង្ស័យថាជាបុរសម្នាក់ដែលមានឈ្មោះថា Carl Clinton Colinas។
បុរសដែលជា Zombei ឈ្មោះ Colinas ត្រូវបានគេរាយការណ៍ថាបានធ្វើការវាយប្រហារដោយបានធ្វើការខាំ Arenas នឹងព្យាយាមធ្វើការខាំភ្នែក។ ដោយបុរសជាជនរងគ្រោះបានបាត់បង់ស្មារតីអស់រយៈពេល 2 នាទី ក្រោយពីដឹងខ្លួនឡើងវិញគាត់បានឃើញ Colinas បានព្យាយាមបឺតជញ្ជាក់ឈាមរបស់គាត់។ សំណាងល្អ ជនរងគ្រោះអាចរត់គេចខ្លួនបាន ហើយស្វែងរកជំនួយពីអ្នកផ្សេងនៅជុំវិញតំបន់នោះ ។ ទោះជាយ៉ាងណា ជនសង្ស័យបានបដិសេធការចោទប្រកាន់មកលើរូបគេ ចំពោះការចោទប្រកាន់ដែលថារូបគេគឺជា Zombei ។
បុរសដែលគេចោទប្រកាន់ថាជា Zombei (Colinas)
ជនសង្ស័យឈ្មោះ Colinas បានសារភាពថា ខ្លួនស្រវឹងស្រាក្នុងពេលនោះ បន្ទាប់ពីមានជម្លោះជាមួយប្រពន្ធ។ បច្ចុប្បន្នជននេះស្ថិតក្រោមការឃុំខ្លួនរបស់សមត្ថកិច្ចនគរបាល។
ស្ថានីយ៍ប៉ូលីសទីក្រុង Valencia លោក Lt. Pablo Jugos Jr. បានជំរុញឲ្យអ្នកប្រើប្រាស់បណ្ដាញអនឡាញ ត្រូវតែទទួលខុសត្រូវក្នុងការចែករំលែកព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនូវការផ្សាយព័ត៌មានមិនពិត ដោយបានរៀបរាប់ថា៖
ការចោទប្រកាន់ថា "មានការវាយប្រហារពីខ្មោច Zombei" ដែលកំពុងតែមានការរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលថ្មីៗនេះគឺមិនមែនជាការពិតនោះឡើយ ដោយគ្រាន់តែជាឧប្បត្ដិហេតុ នៃការវាយប្រហារលើរាងកាយតែប៉ុណ្ណោះ ។ ដោយសារតែបុរសដែលជាជនសង្ស័យធ្វើការខាំ ទើបជនរងគ្រោះគិតថា បុរសរូបនោះគឺជាខ្មោច Zombei ។
បុរសរងគ្រោះ Arenas
សម្រួលអត្ថបទ៖ qi an
ប្រភព៖ philnews.ph