រុស្ស៊ី៖ ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2022 កាសែត New York Times បានចុះផ្សាយពី លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើបទបញ្ជាមួយសម្រាប់កងទ័ពរុស្ស៊ី វាយលុកអ៊ុយក្រែន និងធ្វើការបែងចែកទឹកដីនៅក្នុងទីក្រុង Donesk និង ទីក្រុង Luhansk របស់អ៊ុយក្រែន ដែលជាតំបន់ពីរដែលគាំទ្រដោយរុស្ស៊ីចំពោះការបំបែកខ្លួនរបស់ក្រុមឧទ្ទាម។ ដោយការវាយលុកទៅលើប្រទេសអ៊ុយក្រែន និងធ្វើឲ្យមានការបង្កជម្លោះរវាងរុស្ស៊ី និងអឺរ៉ុបខាងលិច។ រហូតដល់បណ្តាប្រទេសលោកខាងលិចបានចេញការព្រមានថា នេះអាចជាការចាប់ផ្តើមនៃសង្រ្គាម និងបង្កឱ្យមានការប៉ះទង្គិចគ្នាខ្លាំងបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក។
កាលពីថ្ងៃចន្ទកន្លងទៅនេះ លោកពូទីនបានចេញសេចក្តីថ្លែងការណ៍មួយដល់ប្រជាជនរុស្ស៊ីដោយបានបង្ហាញពីការពង្រីកអំណាចយោធារួមជាមួយនឹងការនិយាយថា អ៊ុយក្រែនកើតមកដោយសារតែរុស្ស៊ី ដោយឡែកទូរទស្សន៍ផ្លូវការរបស់រុស្ស៊ី ក៏បានបង្ហាញរូបភាពរបស់លោក Putin កំពុងធ្វើការចុះហត្ថលេខាលើការទទួលស្គាល់ការផ្តាច់ខ្លួននៃទីក្រុង Donesk និង Luhansk។ ក្នុងនាមជាសាធារណរដ្ឋប្រជាមានិត Donesk និងសាធារណរដ្ឋប្រជាមានិត Donesk Luhansk និងបានចេញបញ្ជាទៅក្រសួងការពារជាតិរុស្ស៊ីក្នុងការរៀបចំបញ្ជូនកងទ័ពឲ្យចូលទៅក្នុងតំបន់ទាំងពីរនោះដើម្បីធ្វើការ "រក្សាសន្តិភាពក្នុងតំបន់"។
គេដឹងថាក្រុមផ្តាច់ខ្លួនអ៊ុយក្រែនភាគខាងកើតតែងតែមានការគាំទ្រពីរុស្ស៊ី។ ការប្រកាសឯករាជ្យពីអ៊ុយក្រែន នេះបាននាំឱ្យមានការប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយពួកឧទ្ទាម និងទាហានអ៊ុយក្រែននៅក្នុងតំបន់ ដែលបានសម្លាប់មនុស្សជាង 10,000 នាក់ចាប់តាំងពីឆ្នាំ 2014 ។
សហរដ្ឋអាមេរិក អង្គការណាតូ និងមន្ត្រីអ៊ុយក្រែន បាននិយាយថា រុស្ស៊ីកំពុងណែនាំ និងបញ្ជូនព័ត៌មានសម្ងាត់ទៅពួកឧទ្ទាម។ រួមទាំងការបញ្ជូនបុគ្គលិកយោធាចូលទៅក្នុងតំបន់នេះ បើទោះជារុស្ស៊ីតែងតែបដិសេធក៏ដោយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហព័ន្ធរុស្ស៊ីក៏បានចេញលិខិតឆ្លងដែនដល់អ្នករស់នៅទីក្រុង Donbas ផងដែរ។ ហើយពូទីនបានព្យាយាមផ្តល់សញ្ជាតិដល់ប្រជាជនអ៊ុយក្រែនដើម្បីប្តូរទៅជារុស្សី។ ដែលគ្រប់ពេលវេលា រដ្ឋាភិបាលអ៊ុយក្រែន និងប្រទេសលោកខាងលិចបានបញ្ជាក់ថា តំបន់នេះក៏នៅតែជាផ្នែកមួយរបស់អ៊ុយក្រែនដែរ។ ទោះបីជាការពិតក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា ទាំងទីក្រុង Donesk និង Luhansk ពួកគេស្ថិតនៅក្រោមឥទ្ធិពលរបស់រុស្ស៊ីតាំងពីឆ្នាំ 2014 ដែលជាឆ្នាំដែលជម្លោះបានចាប់ផ្តើម។
វីដេអូ៖
សម្រួលអត្ថបទដោយ៖ qi an
ប្រភព៖ New York Times