រុស្ស៊ី៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ ២០២២ នេះបាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានចុះធ្វើការដឹកនាំបញ្ជារផ្ទាល់តែម្ដងនៅក្នុងសមយុទ្ធសង្គ្រាមនុយក្លេអ៊ែ ដែលធ្វើឡើងនៅជិតព្រំដែនប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍។ ដោយ សហរដ្ឋអាមេរិក បានចោទរុស្ស៊ីថា កំពុងតែធ្វើការរំកិលទ័ពបន្ដទៅមុខ ត្រៀមធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។
នៅក្នុងការធ្វើសមយុទ្ធនោះដែរ វិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីបានបាញ់សាកល្បងដោយជោគជ័យនូវកាំជ្រួចល្បឿនលឿនជាងសំឡេង និងមីស៊ីលនៅលើសមុទ្រក្នុងអំឡុងពេលសមយុទ្ធកងកម្លាំងនុយក្លេអ៊ែរ។ ពូទីនបានសង្កេតមើលសមយុទ្ធនៅលើអេក្រង់ជាមួយមេដឹកនាំបេឡារុស្ស Alexander Lukashenko។
សមយុទ្ធនុយក្លេអែនេះធ្វើឡើងតាមសមយុទ្ធដោយកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីក្នុងរយៈពេល 4 ខែចុងក្រោយនេះ ដែលរួមបញ្ចូលការកសាងមូលដ្ឋានកងទ័ព ការបង្កើនទ័ព ដែលប៉ាន់ស្មានដោយលោកខាងលិចថាមានចំនួន 150,000 នាក់ ឬច្រើនជាងនេះ នៅភាគខាងជើង ខាងកើត និងខាងត្បូងនៃអ៊ុយក្រែន។
ជាមួយនឹងការភ័យខ្លាចរបស់ប្រទេសលោកខាងលិច អំពីកំដៅនៃសង្រ្គាមមានការកើនឡើង ក្រុមមន្ដ្រីនៅឯសេតវិមានបាននិយាយថា ក្រុមសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅបញ្ជាក់ថា ពួកគេនៅតែជឿថារុស្ស៊ីអាចបើកការវាយប្រហារនៅអ៊ុយក្រែន "នៅពេលណាក៏បាន" ដោយ លោក Joe Biden គាត់គ្រោងនឹងកោះប្រជុំទីប្រឹក្សាកំពូលរបស់គាត់នៅថ្ងៃអាទិត្យដើម្បីពិភាក្សាអំពីវិបត្តិមួយនេះ។
ដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសអ្នកមាន G7 បាននិយាយថា ពួកគេមិនបានឃើញភ័ស្តុតាងដែលរុស្ស៊ីកំពុងកាត់បន្ថយសកម្មភាពយោធារបស់ខ្លួនក្នុងតំបន់នោះទេ ហើយនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានការណ៍នេះ។
ប្រែសម្រួល៖ qi an
ប្រភព៖ RT