ខណៈពេលដែលភាពតានតឹងកើនឡើងជាមួយអ៊ុយក្រែន ជុំវិញការបង្កើនទាហាន 190,000 របស់រុស្ស៊ីនៅតាមព្រំដែនរបស់ខ្លួន យោងតាមរបាយការណ៍ចុងក្រោយនេះ ប្រទេសលោកខាងលិចបាននឹងកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការដាក់ទណ្ឌកម្មចំពោះវិមានក្រឹមឡាំង ក្នុងការទម្លាក់ឥទ្ធិពលរបស់រុស្ស៊ី ។ ប្រធានគណៈកម្មការអឺរ៉ុប Ursula Von der Leyen បានព្រមានពី "ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំ" ខណះប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រី Boris Johnson បានកំពុងតែធ្វើការដាក់ទណ្ឌកម្មចំពោះ "បុគ្គល និងក្រុមហ៊ុនដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រចំពោះរដ្ឋរុស្ស៊ី" ។
ប៉ុន្តែលោក Brandon Weichert អ្នកវិភាគភូមិសាស្ត្រនយោបាយ និងជាអ្នកនិពន្ធនៃ Winning Space: How America Remains a Superpower បានប្រាប់ Express.co.uk ថាការព្រមានទាំងនេះអាចគ្មានប្រយោជន៍នោះឡើយ។ លោកបាននិយាយថា ចិនអាចជួយបន្ដូរការដាក់ទណ្ឌកម្មចំពោះការដែលលោកខាងលិចបានដាក់លើប្រទេសរុស្ស៊ី នេះបើយោងតាមទំនាក់ទំនងជិតស្និតរបស់ប្រទេសទាំងពីរនេះ ។ លោក Weichert ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ឋានៈរបស់រុស្ស៊ីជា "មហាអំណាចថាមពល" អាចធ្វើឱ្យខ្លួនមានភាពស៊ាំនឹងទណ្ឌកម្មមួយចំនួន។ លោកបានពន្យល់ថា បញ្ហាជាមួយនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមានរយៈពេលយូរមកហើយ ប៉ុន្ដែស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីនៅតែមានភាពរឹងមាំ។
លោក Weichert បានប្រាប់ Express.co.uk ថា “អស់រយៈពេលជាយូរណាស់មកហើយ អ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិកបានពឹងផ្អែកយ៉ាងខ្លាំងលើទីតាំងអនុត្តរភាពរបស់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណបម្រុងសកលដើម្បីប្រើប្រាស់ជាអានុភាពក្នុងការបង្កើតការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងគូប្រជែងនៅក្នុងលំដាប់ពិភពលោក ដូចជាប្រទេសរុស្ស៊ីជាដើម។
"ចាប់តាំងពីឆ្នាំ 2014 នៅពេលដែលរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀដោយខុសច្បាប់ពីអ៊ុយក្រែន ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានធ្វើឡើងប្រឆាំងនឹងរុស្ស៊ីដើម្បីធ្វើឱ្យពួកគេរងទុក្ខដោយសារសកម្មភាពខុសច្បាប់របស់ពួកគេ ឬធ្វើឱ្យពួកគេបោះបង់ចោលការទាមទាររបស់ពួកគេចំពោះគ្រីមៀ។ "ពួកឥស្សរជនលោកខាងលិចបានរកវិធីដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងមហាអំណាចដែលមានអាវុធនុយក្លេអ៊ែរដូចជារុស្ស៊ី ខណៈពេលដែលក្នុងពេលតែមួយមិនប្រថុយនឹងជម្លោះ kinetic ពេញលេញនោះឡើយ។" តាមពិតរុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកដែលមានក្បាលគ្រាប់នុយក្លេអ៊ែរជិត 1,000 ច្រើនជាងអាមេរិក។
លោក Weichert បានបន្តទៀតថា “ខណៈពេលដែលទណ្ឌកម្មបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចរុស្ស៊ីពីដំបូង ទីក្រុងមូស្គូបានធ្វើការយ៉ាងលំបាកដើម្បីបង្កើតការទប់ទល់នឹងផលប៉ះពាល់រយៈពេលវែង និងប្រសិទ្ធភាពនៃទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ី ដែលនេះបញ្ជាក់ថារុស្ស៊ី មិនមានការខ្លាចរអាចំពោះការដាក់ទណ្ឌកម្មរបស់ពួកលោកខាងលិចមកលើខ្លួននោះឡើយ។
ប្រែសម្រួល៖ qi an
ប្រភព៖ express.co.uk