អ៊ុយក្រែន៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន 9news.au នៅក្នុងថ្ងៃទី ២៤ ខែកុម្ភៈ នេះបានធ្វើការចុះផ្សាយថា ប្រទេសរុស្ស៊ី នឹងធ្វើប្រតិបត្ដិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពី ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky បានត្រៀមច្បាប់អាជ្ញាសឹករួចរាល់ ក្នុងការប្រកាសពីការត្រៀមខ្លួននៅក្នុងទូទាំងប្រទេស ត្រៀមទប់ទល់ ជាមួយនឹងប្រទេសរុស្ស៊ី ប៉ុន្ដែត្រូវបានលោកពូទីន ធ្វើការច្រានចោលការចោទប្រកាន់មួយនេះ។
ចំណែកឯលោក នាយករដ្ឋមន្ដ្រីអូស្ដ្រាលីបាននិយាយថា ប្រទេសរុស្ស៊ីនឹងធ្វើការជ្រើសរើសយកសង្គ្រាម ដោយមិនធ្វើការបង្អង់យូរនោះឡើយ។ ចំណែកឯអង្គការសហប្រជាជាតិ ក៏កំពុងធ្វើការបើកកិច្ចប្រជុំបន្ទាន់ស្ដីពីវិបត្ដិនៅក្នុងប្រទេសអ៊ុយក្រែន។
ជាងនេះកងយោធាអ៊ុយក្រែន ក៏បាននិយាយថា មានការផ្ទុះអាវុធនៅក្នុងទីក្រុង Kyiv និងតំបន់ដ៏ទៃទៀតនៅក្នុងប្រទេសអ៊ុយក្រែន ដោយមានកងទ័ពរុស្ស៊ីកំពុងតែចូលមកក្នុងទឹកដីអ៊ុយក្រែន ក្នុងនោះក៏មានក្រុមឧទ្ទាមក្នុងទីក្រុង Odessa នឹងបានអំពាវនាវឲ្យប្រជាជនស្វែងរកទីតាំងមានសុវត្ថិភាពសម្រាប់ធ្វើការលាក់ខ្លួន រហូតដល់ស្ថានការណ៍មានភាពស្ងប់ស្ងាត់ ទើបអាចចេញមកក្រៅបាន។
ចំណែកឯស្ថានទូតអាមេរិក្នុងទីក្រុងKyiv បានបង្ហាញនូវរបាយការណ៍ពីការវាយប្រហាររបស់រុស្ស៊ីទៅលើគោលដៅនៅក្នុងទីក្រុងធំៗមួយចំនួនរបស់អ៊ុយក្រែន រួមមានទីក្រុង Kyiv, Kharkiv, Odesa, Ivano-Frankivsk និង Mariupol និងបានឲ្យពលរដ្ឋអាមេរិកនៅអ៊ុយក្រែន ត្រូវរកកន្លែងមានសុវត្ថិភាពសម្រាប់ធ្វើការជ្រកកោន។
ចំណែកឯស្ថានទូតអ៊ុយក្រែនក្នុងទីក្រុង Canberra ប្រទេសអូស្ដ្រាលី បាននិយាយជាមួយសារព័ត៌មាន 9news ថា អ៊ុយក្រែនកំពុងតែស្ថិតនៅក្នុងស្ថានភាពនៃសង្គ្រាម «យើងនឹងការពារប្រទេសយើងគ្រប់មធ្យោបាយដែលយើងមាន។ យើងមិនធ្វើការជឿលើអ្វី ដូចដែលលោកពូទីនបាននិយាយនោះឡើយ ដោយថាគាត់នឹងមិនចូលកាន់កាប់អ៊ុយក្រែន វាហាក់ដូចជាគាត់ប្រហែលនឹងបំផ្លាញអ៊ុយក្រែនតាមពាក្យមិនពិតរបស់គាត់»។
ប្រែសម្រួល៖ qi an
ប្រភព៖ 9news.au