រុស្ស៊ី ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានធ្វើការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសយោធាអ៊ុយក្រែន និងបានកម្ទេចប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនក្លាយជាផេះ ក្រោយពីប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបើកការវាយលុកនៅក្នុងប្រទេសមួយនេះ ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន ដែលបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុង Kyiv ត្រូវបានកម្ទេច "ហេដ្ឋារចនាសម្ព័ន្ធយោធានៅមូលដ្ឋានទ័ពអាកាសរបស់កងទ័ពអ៊ុយក្រែន ត្រូវបានធ្វើការបោះបង់ចោល"។
ទន្ទឹមនឹងនេះ យោធាអ៊ុយក្រែនបានអះអាងថា បានបាញ់ទម្លាក់យន្តហោះរុស្ស៊ីចំនួន ៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង នៅភាគខាងកើតនៃប្រទេស ក្បែរតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម។
អគ្គសេនាធិការកងទ័ពបាននិយាយថា "យោងតាមបញ្ជាការកងកម្លាំងចម្រុះ ថ្ងៃនេះ ថ្ងៃទី 24 ខែកុម្ភៈ នៅក្នុងតំបន់នៃប្រតិបត្តិការកងកម្លាំងចម្រុះ យន្តហោះចំនួន 5 គ្រឿង និងឧទ្ធម្ភាគចក្ររបស់ពួកឈ្លានពានរុស្ស៊ីត្រូវបានបាញ់ទម្លាក់" ។
សម្រួលអត្ថបទ៖ qi an
ប្រភព៖ livemint