រុស្ស៊ី៖ នៅក្នុងការអនុម័តវិសាមញ្ញមួយ ប្រធានាធិបតីរុស្ស៊ី បាននិយាយដោយផ្ទាល់ទៅកាន់សមាជិកនៃយោធាអ៊ុយក្រែន ដោយបានហៅអ៊ុយក្រែនថាជា "សមមិត្តជាទីស្រឡាញ់" ការសម្បថរបស់យើងបង្ហាញនូវភក្តីភាពចំពោះប្រជាជនអ៊ុយក្រែន ដោយរុស្ស៊ី នឹងមិនធ្វើការប្លន់យកប្រទេសអ៊ុយក្រែន និងធ្វើបាបមនុស្សជាតិដូចគ្នានោះទេ" ដោយបានស្នើឲ្យកងយោធាអ៊ុយក្រែននាំគ្នាដាក់អាវុធ ត្រលប់ទៅផ្ទះវិញ។
វាមិនដូចអ្វីដែលប្រធានាធិបតីរុស្ស៊ីរូបនោះ ធ្វើការសន្យានោះឡើយ ក្នុងរយះពេលតែប៉ុន្មាននាទីប៉ុណ្ណោះ គេឃើញកងកម្លាំងប្រដាប់អាវុធ យោធារបស់រុស្ស៊ី បានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ។ ការវាយប្រហារមួយនេះ វាហាក់ដូចជាលោកពូទីនកំពុងតែធ្វើការគំរាមកំហែងដល់សហរដ្ឋអាមេរិក អឺរ៉ុប និងអង្គការណាតូ ដែលតែងតែហៅពួកលោកខាងលិចថាជាពួកតែងតែបង្កនូវភាពលីលា។
ជាងនេះលោកពូទីន បានព្រមានខ្លាំងៗថា “អ្នកណាដែលព្យាយាមជ្រៀតជ្រែកជាមួយយើង បង្កើតការគំរាមកំហែងសម្រាប់ប្រទេសរបស់យើង សម្រាប់ប្រជាជនរបស់យើងគួរតែដឹងថា ការឆ្លើយតបរបស់រុស្ស៊ីនឹងកើតឡើងភ្លាមៗមិនចាំការចរចានោះឡើយ ហើយយើងនឹងនាំអ្នកទៅរកផលវិបាកដែលអ្នកមិនធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្ត្ររបស់អ្នក។
ប្រែសម្រួល៖ qi an
ប្រភព៖ CNN