រុស្ស៊ី៖ ប៉ូលិសរុស្ស៊ីបានឃុំខ្លួនមនុស្សជាង 1,700 នាក់ចំពោះការតវ៉ាប្រឆាំងក្នុងការទាមទារឲ្យលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន ធ្វើការបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន ។ ប្រជាជនរុស្ស៊ីទូទាំងទីក្រុងជាច្រើនពាន់នាក់បានដើរតាមផ្លូវធ្វើការតវ៉ាឲ្យបញ្ឈប់សង្គ្រាម បន្ទាប់ពីប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងទ័ពទៅលុកលុយអ៊ុយក្រែន។ ប្រជាជនរុស្ស៊ី ជាច្រើននៅក្នុងប្រទេសនៅតែមានការងឿងឆ្ងល់អំពីផែនការរបស់លោកពូទីនក្នុងការវាយប្រហារប្រទេសជិតខាងរបស់ខ្លួនដែលគាំទ្រលោកខាងលិច។
មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅជិតទីលាន Pushkin នៅកណ្តាលទីក្រុងមូស្គូ ខណៈដែលមនុស្សរហូតដល់ 1,000 នាក់បានប្រមូលផ្តុំគ្នានៅក្នុងអតីតរដ្ឋធានី Saint Petersburg នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន AFP នៅកន្លែងកើតហេតុ។ ការប្រមូលផ្តុំគ្នារបស់ប្រជាជនរាប់សិបរយនាក់ក៏បានកើតឡើងនៅក្នុងទីក្រុងផ្សេងៗទៀតរបស់រុស្ស៊ី។
បើយោងតាមអ្នកយកព័ត៌មាន OVD-Info ដែលតាមដានការចាប់ខ្លួនក្នុងការប្រមូលផ្តុំប្រឆាំងបាននិយាយថា មនុស្សជិត ១៧០០ នាក់ត្រូវបានឃុំខ្លួនក្នុងទីក្រុងចំនួន ៥៣ របស់រុស្ស៊ី។ អ្នកឃ្លាំមើលបាននិយាយថា មនុស្សជាង 900 នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ និងជាង 400 នាក់នៅ Saint Petersburg ។
ប្រែសម្រួល៖ qi an
ប្រភព៖ CNA