ថៃ ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមនៅក្នុងប្រទេសថៃ ឃើញមានមានការចុះផ្សាយជាបន្តបន្ទាប់ ពីក្មេងប្រុសម្នាក់ដែលត្រូវបានគេឃើញថា អង្គុយកេះហ្គីតាច្រៀងទាំងទឹកភ្នែកដើម្បីសុំរៃអង្គាសប្រាក់មួយចំនួនពីមហាជនក្នុងគោលបំណងទុកសម្រាប់ធ្វើបុណ្យ ឲ្យឪពុកជាទីស្រឡាញ់របស់គេ ដែលទើបតែទទួលមរណភាពទៅនាកាលពីពេលថ្មីៗនេះ ។
យ៉ាងណាមិញក្មេងប្រុសម្នាក់នេះមានឈ្មោះថា Chanadej Khiewsen បច្ចុប្បន្ននេះគេមានអាយុចំនួន ១២ ឆ្នាំហើយ នៅកាលពីរូបនេះគេមានអាយុ ៥ ឆ្នាំ ក្មេងប្រុស Chanadej Khiewsen ធ្លាប់ធ្វើជាអ្នកប្រគំតន្ត្រីតាមដងផ្លូវ តែដោយសារតែឪពុករបស់គេឈឺជំងឺមហារីក ទើបរូបនេះត្រូវផ្លាសមកធ្វើការ ប្រគំតន្ត្រីតាមប្រព័ន្ធ អនឡាញវិញ ដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់ការសិក្សាផង និងព្យាបាលឪពុករបស់ខ្លួនផង ។
ជាមួយគ្នានេះដែរ ឈានចូលដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ អ្វីដែលធ្វើឲ្យក្មេងប្រុស Chanadej Khiewsen មានក្តីរន្ធត់ចិត្តខ្លាំងនោះគឺដោយសារតែ ឪពុកជាទីស្រឡាញ់របស់គេបានទទួលមរណភាពបាត់ទៅហើយ ដោយសារតែគាត់អស់លទ្ធភាពទប់ទល់ជាមួយនិងជំ.ងឺ.ម.ហា.រី.ករបស់គាត់ ។
ភ្លាមនោះក្រោយពេលឪពុកបានទទួលមរណភាពទៅ ក្មេងប្រុស Chanadej Khiewsen ពិតជាមានអារម្មណ៍ថា ឯកានិងតក់ស្លុតយ៉ាងខ្លាំង ហើយចំណែកប្រាក់សម្រាប់ធ្វើបុណ្យ. ស. ព ជូនឪពុកក៏គ្មាន នេះជាហេតុដែលធ្វើឲ្យក្មេងប្រុសរូបនេះ បានសម្រេចចិត្តធ្វើការ Live វិដេអូនៅលើបណ្តាញសង្គម ទាំងទឹកភ្នែកស្រក់កាត់ថ្ពាល់របស់គេរាប់រយតំណក់ដើម្បីឲ្យមហាជនបានជួយរូបគេតាមរយៈការ បរិច្ចាគប្រាក់បន្តិចបន្តួចដល់រូបគេ ដើម្បីយកទៅធ្វើបុណ្យ ស ព ឲ្យឪពុករបស់ខ្លួន ៕
សូមទស្សនាវិដេអូខាងក្រោម៖