ថៃ៖ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រោយពីសមត្ថកិច្ចទទួលដំណឹងថា តារាស្រីនាង Tangmo Nida ហៅ Watermelon បានធ្លាក់ចូលទៅក្នុងទន្លេចៅប្រាយ៉ា ក្រុមប៉ូលីសនិងក្រុមអ្នកជ្រមុជទឹកបានធ្វើការស្វែងរករូបនាងរហូតដល់ទៅ ៥ម៉ោងជាង ប៉ុន្ដែនៅតែមិនទាន់រកឃើញតម្រុយអំពីការបាត់ខ្លួនរបស់នាងនៅឡើយនៅក្នុងថ្ងៃទី ២៥ នេះ។


ជាងនេះផងដែរក្រុមប៉ូលីសក៏បានធ្វើការចុះពិនិត្យទូកមួយនោះ ដោយបានធ្វើការស្រាវជ្រាវរកឃើញថ្នាំញៀននៅលើទូក។ ជាងនេះលោកអគ្គនាយកដ្ឋានស៊ើបអង្កេតលោក Pol Col Chaturon បានបង្ហើបថា បើយើងធ្វើការពិនិត្យជាតិស្រវឹងនៅក្នុងថ្ងៃ ២៥ ខែកុម្ភៈ នេះ ប្រហែលអាចនឹងរកមិនឃើញនោះឡើយ នៅក្នុងកែវស្រា តែប្រសិនបើកែវស្រាដែលផឹកនោះមានផ្ទុកនូវសារធាតុញៀន នោះវាអាចនឹងត្រូវបានរកឃើញជាក់ជាមិនខានឡើយ។ ចំណែកឯការដាក់ការសង្ស័យថាជាអំពើឃា.តក.ម្មឬយ៉ាងណានោះ ក្រុមប៉ូលីសមិនទាន់ធ្វើការបង្ហាញនៅឡើយ។


ក្នុងនោះដែរលោក Pol Col Chaturon បាននិយាយថា ក្នុងចំណោមមិត្ដភិក្ដរបស់តារាស្រី Tangmo Nida ៥ ៦នាក់ មានតែម្នាក់តែប៉ុណ្ណោះដែលមានការភ័យតក់ស្លុត ដោយមិនធ្វើការនិយាយអ្វីទាំងអស់ ជាពិសេសមិនធ្វើការសហការជាមួយនឹងប៉ូលីសថែមទៀតផង។ ពេលនេះសមត្ថកិច្ចអាចធ្វើការទាក់ទងក្រុមមិត្តភ័ក្តិនិងអ្នកបើកទូកសរុប៥នាក់ដែលនៅក្នុងហេតុការណ៍មួយនោះមកឲ្យមកផ្តល់សក្ខីកម្មក្នុងថ្ងៃ ២៥ នេះ។







ប្រែសម្រួល៖ qi an
ប្រភព៖ Khaosod