បន្ទាន់!! មិនឱបដៃឈរមើលឡើយ ពេលនេះ មហាសេដ្ឋី Elun Musk ចេញមុខ ជួយអ៊ុយក្រែនហើយ ដោយបានធ្វើរឿងមួយនេះ…
Sophea
-

បរទេស៖ បើយោងតាមការចុះផ្សាយនៅមុននេះបន្ដិចរបស់សារព័ត៌មានអន្ដរជាតិនានា​ បាននិយាយថាលោក Elun Musk បានសម្រេចចិត្ដចេញមុខជួយប្រទេសអ៊ុយក្រែនដោយមិនធ្វើការឱបដៃឈរមើលនោះឡើយ។ ដោយស្ថាបនិកក្រុមហ៊ុន Space X រូបនេះបានអនុញ្ញាតិឲ្យបើកដំណើរការផ្កាយរណប  Starlink នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងករណីប្រព័ន្ធអ៊ីនធើណេតនានានៅក្នងប្រទេសអ៊ុយក្រែនត្រូវបានកាត់ផ្ដាច់ដោយប្រទេសរុស្ស៊ី។ 

ក្រុមហ៊ុន SpaceX របស់ Musk មានផ្កាយរណប Starlink រាប់ពាន់នៅក្នុងគន្លង ដែលអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតជុំវិញផែនដី ដោយមិនចាំបាច់ប្រើខ្សែកាបអុបទិក។ ផ្កាយរណបមួយនេះ អាចធ្វើការជួយការពារប្រព័ន្ធសុវត្ថិភាពតាមអ៉ីនធើណេតនិងនៅតែអាចបន្ដឱ្យមានសេវាអ៉ីនធើណេតនៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីប្រព័ន្ធអ៉ីនធើណេតរបស់ប្រទេសនេះត្រូវបានខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី ។

ចំណាត់ការរបស់លោក Musk ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអង្វររបស់ឧបនាយករដ្ឋមន្ត្រីទីមួយរបស់អ៊ុយក្រែន និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល លោក Mykhailo Fedorov ដែលបានអំពាវនាវរកជំនួយកាលពីថ្ងៃសៅរ៍ ខណៈដែលអ៊ុយក្រែនបានប្រយុទ្ធប្រឆាំងនឹងការលុកលុយ និងការវាយប្រហារតាមអ៊ីនធឺណិតដោយកងកម្លាំងរុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល លោក Fedorov រូបនេះបាននិយាយដោយផ្ទាល់នៅលើ Twitter ថា "ខណៈពេលដែលអ្នកព្យាយាមធ្វើអាណានិគមលើភពអង្គារ រុស្ស៊ីព្យាយាមកាន់កាប់អ៊ុយក្រែន! ខណៈពេលដែលគ្រាប់រ៉ុក្កែតរបស់អ្នកបានចុះចតដោយជោគជ័យ រ៉ុក្កែតរុស្ស៊ីវាយប្រហារប្រជាជនស៊ីវិលអ៊ុយក្រែន! យើងស្នើឱ្យអ្នកផ្តល់ឱ្យអ៊ុយក្រែននូវស្ថានីយ៍ Starlink ក្នុងការរកដំណោះស្រាយ ទប់ទល់ជាមួយរុស្ស៊ី ។

ជាការឆ្លើយតប លោក Musk បាននិយាយថា "សេវា Starlink ឥឡូវនេះកំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែនដោយក្នុងនោះស្ថានីយជាច្រើនទៀតកំពុងធ្វើដំណើរការផងដែរ។"

ប្រែសម្រួល៖ qi an

ប្រភព៖​ politico.eu/