ទីក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា សង្រ្គាមជាមួយទីក្រុងមូស្គូបានឈានដល់ចំណុចសម្រេចចិត្តមួយ ខណៈដែលទាហានរបស់លោកបានរុញច្រានការវាយប្រហារដោយកងកម្លាំងរុស្ស៊ីនៅក្នុងទីក្រុង Kyiv កាលពីព្រឹកថ្ងៃសៅរ៍។ កងកម្លាំងជើងគោកអ៊ុយក្រែនបាននិយាយថា ពួកគេបានវាយឆ្មក់លើជួរឈរនៃកងទ័ពរបស់រុស្សី ឱ្យដករហូតដល់ស្ថានីយ៍រថភ្លើងក្រោមដី Beresteiska នៃទីក្រុង Kyiv ដែលស្ថិតនៅលើផ្លូវធំមួយ ដែលជាផ្លូវមួយទៅកាន់កណ្តាលទីក្រុងពីភាគខាងលិច។
ការប្រយុទ្ធគ្នានោះបានកើតឡើងបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងមួយយប់ដែលទីក្រុងអ៊ុយក្រែនជាច្រើនបានរងការវាយប្រហារទាំងស្រុង។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានបង្ហោះរូបភាពនៃប្លុកផ្ទះល្វែងក្នុងទីក្រុង Kyiv ដែលត្រូវបានវាយប្រហារដោយការវាយប្រហាររបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យអ៉ឺរ៉ុប ធ្វើការដាក់ទណ្ឌកម្មផ្នែកការទូត និងប្រេងប្រឆាំងនឹងរុស្ស៊ី។
ប្រធានាធិបតី Zelenskiy ខ្លួនគាត់ផ្ទាល់បានប្តេជ្ញាថាលោកមិនធ្វើការភៀសខ្លួនចេញពីទីក្រុង Kyiv នោះឡើយ បើទោះបីជាគាត់ទទួលស្គាល់ថាគោលដៅសំខាន់របស់រុស្ស៊ីគឺទម្លាក់គាត់និងដំឡើងរបបអាយ៉ងជំនួសរូបលោកក៏ដោយ។ អតីតតារាកំប្លែងរូបនេះបានបង្ហោះវីដេអូរបស់គាត់កាលពីព្រឹកថ្ងៃសៅរ៍នៅជិតផ្ទះ Gorodetsky ដែលជាអគារ Art Nouveau ដ៏លេចធ្លោមួយនៅកណ្តាលទីក្រុង Kyiv ។