អ៊ុយក្រែនបានចុះហត្ថលេខាលើពាក្យសុំចូលរួមជាមួយសហភាពអឺរ៉ុបបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអឺរ៉ុបខាងកើតបានឈានចូលដល់ថ្ងៃទីប្រាំរបស់ខ្លួន។ លោក Volodymyr Zelenskyy ដែលជាប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន ដែលអមដោយលោក Denys Shmyhal នាយករដ្ឋមន្រ្តីរបស់គាត់និង Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែនបានចុះហត្ថលេខាលើឯកសារលើពាក្យសុំឱ្យ អ៊ុយក្រែន ចូលជាសមាជិក សហភាពអឺរ៉ុប។
លោក Zelenskyy បានសរសេរនៅលើ Facebook ថា "ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើពាក្យសុំចូលជាសមាជិករបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប។ ប្រាកដណាស់ថានេះជាការពិត"។ លោកបានស្នើឱ្យសហភាពអឺរ៉ុបអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានសមាជិកភាពភ្លាមៗក្រោមនីតិវិធីពិសេសមួយ ខណៈដែលខ្លួនការពារខ្លួនពីការឈ្លានពានដោយកងកម្លាំងរុស្ស៊ី។
ចំពោះដំណើរការនៃការពាក្យស្នើសុំទៅកាន់សហភាពអឺរ៉ុប អាចចំណាយពេលច្រើនឆ្នាំ ដោយសារតែប្រទេសអ៊ុយក្រែនមានភាពទន់ខ្សោយ ជាពិសេសអំពើពុករលួយរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំនៅក្នុងប្រទេសមួយនេះ ដែលធ្វើឲ្យស្តង់ដារនៃការអនុម័តពីខាងសហភាពអ៉ឺរ៉ុបមានការពិបាក។ ទោះជាយ៉ាងណាក៏ដោយក៏រុស្ស៊ីនឹងធ្វើការព្យាយាមឃាត់ឃាំងប្រទេសអ៊ុយក្រែនចូលជាសមាជិកនោះឡើយ ដោយសារតែអាចនឹងបង្កផលវិបាកដល់ប្រទេសរបស់ខ្លួន។
ពាក្យស្នើសុំរបស់ EU ធ្វើឡើងបន្ទាប់ពីកិច្ចចរចាជុំទីមួយរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលមានបំណងបញ្ចប់ការប្រយុទ្ធគ្នា ដោយជំនួបចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវបានបញ្ចប់ដោយមិនមានលទ្ធផលច្បាស់លាស់។ លោក Mykhailo Podolyak ទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា គណៈប្រតិភូទាំងពីរបានត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើការពិគ្រោះយោបល់នៅក្នុងរដ្ឋធានីរបស់ពួកគេ។ លោក Podolyak បានផ្តល់ព័ត៌មានលម្អិតមួយចំនួន លើកលែងតែការនិយាយថា កិច្ចចរចាដែលធ្វើឡើងនៅជិតព្រំដែនអ៊ុយក្រែន-បេឡារុស្ស គឺផ្តោតលើបទឈប់បាញ់ដែលអាចកើតមាន ហើយកិច្ចចរចារជុំទីពីរអាចប្រព្រឹត្តទៅ នៅ"ក្នុងពេលដ៏ខ្លីខាងមុខនេះ"។
ប្រែសម្រួល៖ qi an
ប្រភព៖ skynews