សូមចូលរួមសោកស្តាយ កីឡាករបាល់ទាត់ Dima Martynenko និង ម្ដាយរបស់គេបានស្លា.ប់ ពេលគ្រា.ប់បែ.កទាហានរុស្សីបុ.កចូលផ្ទះរបស់គេនៅក្នុងទីក្រុងគៀវ…
ស៊ីហៀង
-

ទីក្រុងគៀវ ៖ នេះគឺជារឿងមួយដែលធ្វើឲ្យអ្នកគាំទ្រវិស័យបាល់ទាត់ទូទាំងពិភពលោកកំពុងតែមានការ តក់ស្លុតនៅក្នុងចិត្តយ៉ាងខ្លាំងបន្ទាប់ពីទទួលដំនឹងថាកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះរបស់អ៊ុយក្រែនម្នាក់ដែលមានឈ្មោះថា Dima Martynenko បានទទួលមរណភាព ជាមួយនិងម្តាយរបស់ខ្លួនបន្ទាប់ពីទាហានរុស្សីបានទម្លា.ក់គ្រា.ប់បែកចំ.ផ្ទះរបស់គាត់ ។

យ៉ាងណាមិញ លោក Dima Martynenko ត្រូវបានគេដឹងថាជាកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសអ៊ុយក្រែន លោកលេងឲ្យក្លឹប FC Hostomel នៃ League Amateur League ទីពីរនៃតំបន់ Kiev និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមរបស់គាត់នៅរដូវកាលនេះផងដែរ ។

បច្ចុប្បន្នកីឡាករបាល់ទាត់លោក Dima Martynenko មានអាយុ 25 ឆ្នាំហើយបានលេងជាខ្សែបម្រើកណ្តាលសម្រាប់ក្រុម FC Hostomel នៃ League Amateur League ទីពីរនៃតំបន់ គៀវ ហើយការបាត់បង់ជីវិតរបស់លោក Dima ជាមួយនិងម្តាយ បានធ្វើឲ្យអ្នកគាំទ្រវិស័យបាល់ទាត់ទូទាំងពិភពលោកមានការសោកស្តាយនិងរន្ធត់ចិត្តយ៉ាងខ្លាំងជាពន់ពេក ៕ 

សូមទស្សនារូបភាពខាងក្រោម៖