ថៃ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាពេលនេះរឿងស្លា.ប់របស់តារាសម្តែងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសថៃគឺ Tangmo Nida កំពុងតែទទួលបានការតាមដានយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ តារាសម្តែង Tangmo Nida បានស្លា.ប់ដោយការធ្លាក់ចូលទន្លេកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ។
យ៉ាងណាមិញពេលនេះនៅលើបណ្តាញអិនធើណេតកំពុងតែមានការបាប់អារម្មណ៍យ៉ាងខ្លាំងនូវពាក្យសម្តីរបស់មិត្តប្រុសតារាសម្តែង Tangmo Nida ដែលបានរៀបរាប់ទាំងទឹកភ្នែកក្រោយនៅពេលដែលចូលទៅប្រមូលឥវ៉ាន់ នៅផ្ទះរបស់ Tangmo ។
នេះបើយោងតាមការបញ្ជាក់របស់ Hippo ដែលជាមិត្តជិតស្និតរបស់ Tangmo បានរៀបរាប់ថា ៖ Bird ឥលូវនេះគ្នាខូចចិត្តខ្លាំងណាស់ មានពេលមួយ bird គ្នាបាន ចូលទៅប្រមូលឥវ៉ាន់ នៅផ្ទះរបស់ម៉ូ។ Bird បានប្រមូលរូបថតរបស់ម៉ូ ហើយបានងាយមក និយាយជាមួយមិត្តភក្តីទាំងអស់គ្នា យ៉ាងសោកសៅថា:
"ខ្ញុំតាមស្រឡាញ់ម៉ូឡើង 7ឆ្នាំ ហើយអោយខ្ញុំប្រើពេលវេលាស្រឡាញ់គ្នាត្រឹមប៉ុណ្ណឹងឯងទេឬ ខ្ញុំឧស្សាហ៍ តាមរកនាងឡើង7ឆ្នាំ ហេតុអ្វីចិត្តអាក្រក់ម្ល៉េះ ហេតុអ្វីចុងក្រោអោយខ្ញុំនិងនាងស្រឡាញ់គ្នាបានតែពេលវេលាខ្លីៗច្ចឹង? » ៕ ប្រភព : แชมเปญ’ เอ๋อ. Group T-Pageant Club FB









