ទីក្រុងកៀវ៖ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារបាននិយាយថា បេឡារុស្សបានចូលរួមក្នុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែសហរដ្ឋអាមេរិកបាននិយាយថាខ្លួនមិនបានរកឃើញនូវអំណះអំណាង ណាមួយដូចដែលប្រទេសអ៊ុយក្រែនបានលើកឡើងនោះឡើយ ។ នៅក្នុង tweet មួយដែលបានបង្ហោះកាលពីព្រឹកថ្ងៃអង្គារ សភាអ៊ុយក្រែន លោក Verkhovna Rada បាននិយាយថា ខ្លួនបានបញ្ជាក់របាយការណ៍មុនៗថា កងទ័ពបេឡារុស្សកំពុងធ្វើប្រតិបត្ដិការនៅលើដីអ៊ុយក្រែន។


កងទ័ពបេឡារុស្សបានចូលក្នុងតំបន់ Chernihiv ។ ព័ត៌មាននេះត្រូវបានបញ្ជាក់ជាសាធារណៈដោយលោក Vitaliy Kyrylov អ្នកនាំពាក្យកងកម្លាំងការពារដែនដីខាងជើង។ យោងតាមរបាយការណ៍ក្នុងស្រុកកងយោធាបេឡារុស្ស ដែលមានក្បួនរថយន្ដចំនួន 33 គ្រឿងបានចូលទៅក្នុងតំបន់ដែលមានទីតាំងនៅភាគខាងជើងនៃទីក្រុងគៀវ ដោយបានធ្វើការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងខ្សែទូរស័ព្ទរបស់អ៊ុយក្រែន។ យ៉ាងណាក៏ដោយ ប៉ុន្មានម៉ោងក្រោយមក សម្ព័ន្ធមិត្តលោកខាងលិចមិនបានគាំទ្ររបាយការណ៍ដែលបង្ហាញដោយអ៊ុយក្រែននោះឡើយ ហើយបេឡារុសខ្លួនឯងក៏បានបដិសេធការអះអាងមួយនេះផងដែរ។


នៅទីក្រុងវ៉ាស៊ីនតោន អ្នករាយការណ៍ព័ត៌មានសង្ខេបរបស់មន្ត្រីការពារជាតិអាមេរិកបាននិយាយថា សហរដ្ឋអាមេរិក "មិនមានការបញ្ជាក់ថា បេឡារុស្សកំពុងចូលអ៊ុយក្រែនទេ យើងមិនបានឃើញការចង្អុលបង្ហាញអំពីរឿងនេះទេ" ។


ហើយមេដឹកនាំបេឡារុស Alexander Lukashenko បានបដិសេធថា យោធារបស់ប្រទេសលោកមិនបានចូលរួមក្នុងការវាយប្រហាររបស់រុស្ស៊ីទេ។ ចំណែកឯលោក Lukashenko ដែលជាសម្ព័ន្ធមិត្តរបស់លោក ពូទីនបាននិយាយថា "គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងដោយរូបគាត់នោះទេទាក់ទងទៅនឹងការបញ្ជូនទ័ព" «ហើយបើគ្មានការសម្រេចចិត្តរបស់ខ្ញុំ អង្គភាពទាំងនេះក៏មិនអាចដកចេញពីបន្ទាយបានដែរ»។






ប្រែសម្រួល៖ qi an
ប្រភព៖ politico.eu