UN ហ្ស៉ឺណែវ ៖ តំណាងមកពីអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀតបានដើរចេញក្នុងអំឡុងពេលសុន្ទរកថាតាមវីដេអូរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវក្នុងថ្ងៃអង្គារនេះ។

វីដេអូមួយដែលត្រូវបានបង្ហោះដោយគណៈប្រតិភូបារាំងបានបង្ហាញថាមន្ត្រីរាប់សិបនាក់បានចាកចេញពីអង្គជំនុំជម្រះខណៈពេលដែលលោក Lavrov បានចាប់ផ្តើមធ្វើការអត្ថាធិប្បាយរបស់គាត់តាមរយៈតំណភ្ជាប់វីដេអូ។

នៅក្នុងTweet មួយនោះបាននិយាយថា "នេះជាការដើរចេញពីសំណាក់សហភាពអ៉ឺរ៉ុប និងដៃគូរបស់ខ្លួនក្នុងអំឡុងពេលសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រី Lavrov ក្នុងសន្និសីទស្តីពីការរំសាយអាវុធនៅព្រឹកនេះ ដើម្បីបង្ហាញការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន" ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Lavrov បាននិយាយថា លោកមិនបានចូលរួមដោយផ្ទាល់ទេ នឹងបានហៅការដាក់ទណ្ឌកម្មរបស់សហភាពអ៉ឺរ៉ុបមកលើប្រទេសរុស្ស៊ីថាជា វិធានការណ៍ដ៏គួរឱ្យស្អប់ ខ្ពើមដែលមិនអាចទទួលយកបាន។


ប្រែសម្រួល៖ qi an
ប្រភព៖ cnn