កូរ៉េខាងត្បូង៖ តារាសម្តែងកូរ៉េខាងត្បូង នាង Lee Young-ae បានធ្វើការបរិច្ចាគថវិការ 100 លានវ៉ុន (ឬប្រមាណជា 8,3000 ដុល្លា ) ដល់ប្រជាជនអ៊ុយក្រែនដែលកំពុងរងទុក្ខដោយសារតែការឈ្លា.នពានរបស់រុស្ស៊ី។ អ្នកនិពន្ធលំដាប់ពិភពលោកជាង1000នាក់ រួមជាមួយ លោក Orhan Pamuk ដែលជាផលិតកររឿង ' The Simpsons' ព្រមទាំងតារាសម្ដែងល្បីៗដែលឈ្នះពានរង្វាន់ណូបែល បានសរសេរសំបុត្រចំហរថ្កោ.លទោ.សការឈ្លា.នពា.នរបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងនោះផលិតកររឿងលោកPamuk ក៏បានគូរគំនូររូបភាពតុក្ដតា Simpsons កំពុងតែកាន់ទង់ជាតិអ៊ុយក្រែនដើម្បីគាំទ្រផងដែរ។ ដោយក្នុងនោះតារាល្បីៗមកពីជុំវិញពិភពលោកកំពុងធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីម្ដងមួយៗ ។
ជាងនេះផងដែរតារាសម្ដែងនិងផលិតកររឿងលោក Ryan Reynolds បានបរិច្ចាគ 1 លានដុល្លារ និងលោក Hiroshi Mikitani ប្រធានហាងទំនិញ Rakuten ដ៏រល្បីបស់ប្រទេសជប៉ុនក៏បានបរិច្ចាគប្រាក់ចំនួន 1 ពាន់លានយ៉េនដល់រដ្ឋាភិបាលអ៊ុយក្រែនផងដែរ។
យោងតាមស្ថានទូតអ៊ុយក្រែនប្រចាំនៅកូរ៉េកាលពីថ្ងៃទី 1 បានឱ្យដឹងថាតារាស្រី Lee Young-ae បានផ្ញើមូលប្បទានប័ត្រសម្រាប់ធ្វើការជួយសម្រួលទុក្ខលំបាកសម្រាប់ប្រជាជនអ៊ុយក្រែនចំនួន 100 លានវ៉ុនទៅកាន់ស្ថានទូត។
នៅក្នុងសំបុត្រនោះ Lee Young-ae បាននិយាយថា “ក្នុងនាមជាគ្រួសារអតីតយុទ្ធជន ដែលបានឆ្លងកាត់សង្រ្គាម ខ្ញុំមានអារម្មណ៍ថា ភាពភ័យរន្ធត់នៃសង្រ្គាមខ្លាំងជាងអ្នកណាទាំងអស់។ ខ្ញុំអធិស្ឋាន”សូមឱ្យអ្នកមានសុខសុវត្ថិភាព”។ នាងក៏បានសម្តែងនូវបំណងប្រាថ្នារបស់នាងដែរថា “ខ្ញុំសង្ឃឹមថាប្រជាជនអ៊ុយក្រែនដែលស្រឡាញ់សេរីភាព និងសន្តិភាពនឹងមិនបាត់បង់ក្តីសង្ឃឹម និងបន្ដសេចក្តីក្លាហានរបស់ពួកគេបន្ដទៀត ”។
ដោយនាងបានរៀបរាប់ថាឪពុករបស់ខ្លួនក៏ជាអតីតយុទ្ធជននៃសង្គ្រាមកូរ៉េ ដែលនាងមិនចង់បន្ដឃើញនូវផលវិបាកដែលបង្កដោយសង្គ្រាមនោះឡើយ។
លោក Dmitro Ponomarenko ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសកូរ៉េ បានបង្ហោះលិខិតចូលរួមរំលែកទុក្ខ និងលិខិតមួយច្បាប់របស់ដែលជាសាររបស់តារាស្រី LeeYoung-ae នៅក្នុងបណ្ដាញសង្គមទៅកាន់ប្រជាជាតិអ៊ុយក្រែនកាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រែសម្រួល៖ qi an
ប្រភព៖ newsdirectory3