ចិន៖ លោកយាយចំណាស់ម្នាក់មានឈ្មោះ Cai យាយ គឺជាប្រជាជនចិនម្នាក់ដែលបានធ្វើការផ្លាស់ទីលំនៅពីទីជនបទមកកាន់ទីក្រុង ដោយប្រកបរបរជាអ្នករើសកំប៉ុងអេតចាយ ជាមួយនឹងជីវិតអាណាថា បន្ទាប់ពីកូនរបស់កូនយកគាត់មករស់នៅក្នុងទីក្រុងបានមួយរយះរួចក៏ធ្វើការទុកគាត់ចោលដោយមិនមានការអើពើនោះឡើយ ដែលធ្វើឱ្យមនុស្សម្នាមានការអាណិតអាសូរលោកយាយជាខ្លាំង ។
ជារឿយៗគេតែងតែឃើញលោកយាយរូបនោះធ្វើការកាន់នូវស្បោងការ៉ុងសម្រាប់ធ្វើការរើសអេតចាយសម្រាប់យកទៅលក់ សម្រាប់ធ្វើការទិញបាយម្ហូបបន្ដិចបន្ដួចគ្រាន់តែយកមកចម្អែតក្រពះ ដោយរាល់យប់លោកយាយដេកនៅលើកៅអីក្រោមផ្លូវរថភ្លើង ដោយយកមេឃធ្វើជាដំបូល។
នៅថ្ងៃមួយកំលុងពេលដើររើសសម្រាមលោកយាយក៏ប្រទះឃើញនូវកងដៃមាសមួយដ៏មានតម្លៃ ដោយយាយបាននិយាយថា ម្ចាស់កងដៃដែលបាត់ប្រាកដជាបារម្ភណាស់ហើយមើលទៅ ។ ក្នុងថ្ងៃនោះ លោកយាយមិនបានចាកចេញពីទីតាំងដែលគាត់រើសបានកងដៃមាសដ៏មានតម្លៃមួយនោះឡើយ ពោលគឺលោកយាយសុខចិត្ដអង្គុយនៅចាំម្ចាស់ដើមត្រលប់មកវិញអាងនឹងបានប្រគល់កងដៃទៅឲ្យម្ចាស់ដើមវិញ។
នៅក្នុងថ្ងៃទី ២ទៅហើយមិនទាន់មានម្ចាស់ណាមករកកងដៃរបស់ខ្លួននោះឡើយពោលគឺលោកយាយនៅអង្គុយចាំដដែល លុះដល់ថ្ងៃបន្ទាប់ស្រាប់តែគាត់ក្រលេកឃើញស្ដ្រីម្នាក់កំពុងតែធ្វើការរករបស់អ្វីមុខ ដែលបាត់អញ្ចឹង ក្នុងពេលនោះដែរលោកយាយមិនទាន់ប្រាកដថាស្ដ្រីម្នាក់នោះជាម្ចាស់កងដៃនោះឡើយ ពោលគឺទាល់តែគាត់បានធ្វើការសាកសួរនិងព្យាយាមសាកល្បងផងដែរដើម្បីឱ្យប្រាកដថាកងដៃមាសនោះ ពិតជារបស់ស្ដ្រីម្នាក់នេះមែន ។
ពេលដឹងការពិតហើយថាពិតជាកងដៃស្ដ្រីម្នាក់នោះទើបលោកយាយព្រមប្រគល់កងដៃឱ្យ ដោយមិនឹកស្មានសោះថាស្ដ្រីដែលបានបាត់កងដៃនោះជាកូនប្រសារដែលបានបោះបង់គាត់ចោលសោះ ដែលហេតុការណ៍នេះបានធ្វើឲ្យមានភាពល្បីល្បាញជាខ្លាំងនៅក្នុងប្រទេសចិន រហូតដល់មានសារព័ត៌មានធ្វើការចុះផ្សាយព្រោងព្រាតផងដែរ។
ប្រែសម្រួល៖ qi an
ប្រភព៖ bannedbook