ទីបំផុត តារាសម្ដែងភូមាលោក Piang Takhon ត្រូវបានពួកយោធាធ្វើការដោះលែងឱ្យមានសេរីភាពឡើងវិញហើយ
Sophea
-

ក្រុមមេធាវីរបស់ Piang Takhon បានធ្វើការបង្ហាញជូនមហាជននៅថ្ងៃពុធ (២ មីនា) នេះថាពេលនេះ តារាសម្ដែង និងជាតារាបង្ហាញម៉ូដមីយ៉ាន់ម៉ាវ័យ ២៥ឆ្នាំ លោក Piang Takhon ត្រូវបានលើកលែងទោស និងដោះលែងពីពន្ធនាគារឱ្យមានសេរីភាពឡើងវិញហើយ ។

តារាសម្ដែង និងជាតារាបង្ហាញម៉ូដរូបនេះ ត្រូវបានក្រុមយោធាធ្វើការចាប់ខ្លួន ខណៈដែលស្នាក់នៅផ្ទះម្ដាយរបស់គាត់ ក្នុងទីក្រុង Yangon កាលពីខែមេសា។ ហើយ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​បី​ឆ្នាំ​ពី​បទ​ផ្សព្វផ្សាយ​ខ្លឹមសារ​ប្រឆាំង​នឹង​កងទ័ពភូមា ដែលបានធ្វើការដណ្តើម​អំណាច​ក្រោម​ការ​ដឹក​នាំ​របស់​លោកស្រី អ៊ុងសាន ស៊ូជី នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។ នៅឆ្នាំ 2021 លោក Piang Takhon បានចូលរួមធ្វើបាតុកម្ម និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ដើម្បីបង្ហាញពីទស្សនៈនយោបាយរបស់គាត់ប្រឆាំងនឹងពួកយោធាភូមា។

ឧត្តមសេនីយ So Mintun អ្នកនាំពាក្យរបស់កងទ័ពមីយ៉ាន់ម៉ា បានបញ្ជាក់ពីការចេញផ្សាយនេះ ដោយបានបញ្ជាក់ថា មនុស្សផ្សេងទៀតនៅក្នុងវិស័យឧស្សាហកម្មកម្សាន្តក៏ត្រូវបានដោះលែងក្នុងពេលតែមួយដែរ ដូចជាលោក Lu Min, Pa Ye, Ti U និង Eng Dara Jossin ដោយបានផ្ដល់សិទ្ធឱ្យអ្នកទាំងនោះ អាចបម្រើការងាររបស់ពួកគេនៅក្នុងវិស័យសិល្បះវិញ។

ប្រែសម្រួល៖ qi an

ប្រភព៖ sanook