រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Alexey Reznikov បានអះអាងកាលពីថ្ងៃពុធ នៅក្នុងការបង្ហោះលើ Facebook ក្នុងការដែលប្រទេសទួរគី បានប្រគល់យន្តហោះគ្មានមនុស្សបើកប្រភេទ Bayraktar TB2 បន្ថែមទៀតមកកាន់ទីក្រុងគៀវ។ ចំណែកឯរដ្ឋាភិបាលទួរគីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែននៅឡើយ។
យន្តហោះគ្មានមនុស្សបើកប្រភេទ Bayraktars ថ្មីត្រូវបានបញ្ជូន និងដាក់ពង្រាយសម្រាប់ការប្រយុទ្ធ។ កាំភ្លើងផ្លោងប្រភេទ Stingers និង Javelins ជាច្រើនទៀតក៏ត្រូវបានធ្វើការដាក់ពង្រាយផងដែរ ក្រោយពីតួកគីបានបញ្ជូនមកកាន់អ៊ុយក្រែន ។ ” រដ្ឋមន្ត្រីរូបនេះបាននិយាយប្រព័ន្ធប្រឆាំងយន្តហោះចល័ត និងអាវុធប្រឆាំងរថក្រោះដែលផលិតដោយសហរដ្ឋអាមេរិក ដែលជាការផ្តល់ជំនួយយោធាបរទេសក៏កំពុងតែមកដល់ក្រុងគៀវផងដែរ។
រដ្ឋមន្ដ្រីរូបនេះក៏បានបន្ថែមថា ក្នុងពេលឥលូវនេះ “អឺរ៉ុបកំពុងក្លាយជាផ្នែកបង្អែកដែលឈរនៅខាងក្រោយខ្នងរបស់យើងយ៉ាងរឹងមាំ ហើយផ្តល់អ្វីដែលយើងត្រូវការចាំបាច់សម្រាប់ការពារ ហើយពួកយើងស្ថិតកំពុងស្ថិតនៅជួរមុខនៃពិភពលោកសេរី។រដ្ឋជាសមាជិកសហភាពអឺរ៉ុបនីមួយៗ ក៏ដូចជាចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានសន្យាថានឹងដឹកជញ្ជូនជំនួយយោធាទៅកាន់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសហភាពអឺរ៉ុបបានប្រកាសកញ្ចប់ "ជំនួយដ៍ច្រើនសន្ធឹកសន្ធាប់រហូតដល់ " ចំនួន 450 លានអឺរ៉ូ។
ប្រែសម្រួល៖ qi an
ប្រភព៖ stvincenttime