ទាហានចុះចាញ់រុស្ស៊ីម្នាក់ ញ៉ាំនំ និងផឹកទឹកតែ ទាំងស្រក់ទឹកភ្នែកនៅពេលដែលពលរដ្ឋអ៊ុយក្រែន បានឱ្យទូរស័ព្ទខលទៅម្ដាយ " ដោយប្រាប់ថាខ្លួនមិនអីនោះទេ " មានវីដេអូ!
Sophea
-

គិតមកទល់ពេលនេះ សង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែនបានឈានចូលមកដល់ថ្ងៃទី ០៨ហើយ បន្ទាប់ពីរុស្ស៊ីធ្វើការលុកលុយចូលប្រទេសអ៊ុយក្រែន តាំងពីថ្ងៃទី ២៤ ខែកុម្ភះ មកម្ល៉េះ ។ ដោយនៅក្នុងភ្លើងសង្គ្រាមមួយនោះរុស្ស៊ីកំពុងតែធ្វើការវាយសង្គ្រប់យ៉ាងខ្លាំងទៅលើប្រទេសអ៊ុយក្រែនដែលបណ្ដាលឲ្យទាហាននិងជនស៊ីវិលជាច្រើន បានបាត់បង់ជីវិត ដោយប្រជាជនអ៊ុយក្រែនខ្លះបានធ្វើការភៀសខ្លួនទៅប្រទេសជិតខាងនានារបស់ខ្លួន។ បើនិយាយពីខាងរុស្ស៊ីវិញមានទាហានក៏ស្លាប់មិនតិចអ្នកដែរ ដោយលោកប្រធានាធិបតី Zelenskyy​ បានិយាយថាទាហានរុស្ស៊ីប្រមាណ ៩០០០នាក់ត្រូវបានសម្លា.ប់ និងត្រូវបានចាប់ខ្លួនជាច្រើននាក់ទៀតផងដែរ។ 


នៅក្នុងវីដេអូមួយដែលខាងសារព័ត៌មាន Daily Mail បានធ្វើការបង្ហោះអំពីទាហារវ័យក្មេងរបស់រុស្ស៊ីម្នាក់ដែលសុំធ្វើការចុះចាញ់ និងត្រូវបានចាប់ខ្លួនដោយកងទាហានអ៊ុយក្រែន បានបង្ហាញនូវអារម្មណ៍សោកសៅជាខ្លាំង កំលុងពេលដែលមានប្រជាជនអ៊ុយក្រែនបានយកនំនិងទឹកតែឱ្យរូបគេបរិភោគ មិនតែប៉ុណ្ណោះក៏មានស្រី្ដអ៊ុយក្រែនម្នាក់បានឱ្យទាហានរូបនោះប្រើប្រាស់ទូរស័ព្ទរបស់ខ្លួន ដើម្បីធ្វើការទំនាក់ទំនងទៅអ្នកផ្ទះ ដោយបានខលទៅម្ដាយទាំងទឹកភ្នែកអួលដើមក និយាយអ្វីចេញ ដោយបានត្រឹមថើបម្ដាយតាមទូរស័ព្ទ នៅពេលដែលទាហានរូបនោះបានឃើញម្ដាយរបស់គាត់តាមអេក្រង់ទូរស័ព្ទ ដោយទុកឱ្យស្ដ្រីអ៊ុយក្រែននិយាយប្រាប់ទៅម្ដាយរបស់ទាហានរូបនោះថា " កូនប្រុសរបស់អ្នកមិនអីនោះ គេមានសុខភាពល្អ សូមកុំមានការព្រួយបារម្ភ យើងនឹងធ្វើការខលទៅអ្នកម្ដងទៀត "។ 

នៅពេលដែលទាហានអ៊ុយក្រែនធ្វើការចាប់បានទាហានរុស្ស៊ីពួកគេម្នាក់ៗសុទ្ធតែមានភាពវ័យក្មេងនិងមិនដឹងថាពួកគេមកកាន់ទីនេះដើម្បីធ្វើអ្វីឡើយ ដោយសា្ដប់តែតាមបញ្ជារថ្នាក់លើតែប៉ុណ្ណោះ ដែលបញ្ជារឱ្យរូបពួកគេចូលមកកាន់ទីតាំងនៅកន្លែងសមរភូមិក្នុងការកំចាត់សត្រូវ។ ជាងនេះទៅទៀត ពួកគេមិនសូវស្គាល់ភូមិសាស្ដ្រច្បាស់នៅឡើយ ពីព្រោះផែនទីដែលពួកគេមើលសុទ្ធតែផែនទីចាស់ ជាពិសេសត្រូវមករកទុក្ខដោយខ្វះស្បៀងអាហារ ហូបចុកមិនគ្រាប់គ្រាន់នោះឡើយ នេះបើយោងតាមទាហានអ៊ុយក្រែនធ្វើការសាកសួរទាហានរុស្ស៊ីដែលពួកគេចាប់បាន។ 


                             ខាងក្រោមនេះជារូបភាពទាហានរុស្ស៊ីដែលអ៊ុយក្រែនចាប់ខ្លួនបាន!!



ឃ្លីប​រំជួល​ចិត្ត​ដែល​បាន​ចែក​រំលែក​នៅ​លើ Twitter បង្ហាញ​ថា​ប្រជាជន​អ៊ុយក្រែន​ក្នុង​តំបន់​កំពុង​ស្វាគមន៍​ទាហានរុស្ស៊ីដែលបានសុំធ្វើការចុះចាញ់ដោយបានផ្ដល់អាហារដល់ពួកគេទាំងនោះ។ ​ចាប់តាំងពីពេលនោះមក វីដេអូនេះបានរីករាលដាលទាំងនៅក្នុងអ៊ុយក្រែន និងរុស្ស៊ី ដោយមនុស្សម្នាសរសើរពីក្តីមេត្តាដែលបង្ហាញដោយស្ត្រីអ៊ុយក្រែនចំពោះបុរសដែលជាទាហានរុស្ស៊ីបើទោះបើជាពួកគេធ្វើការឈ្លានពានមកកាន់អ៊ុយក្រែនក៏ដោយ។ 





ប្រែសម្រួល៖ qi an

ប្រភព៖ Daily Mail