សហព័ន្ធអន្តរជាតិនៃកីឡាករបាល់ទាត់អាជីព (FIFPRO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Twitter ថា ទាំងអតីតកីឡាករយុវជនលោក Carpathi Leaf Vitali Sapilo និងកីឡាករបាល់ទាត់លោក Dimitro Martinenko របស់ក្លឹប FA Gostomel Regional League Team ដោយអ្នកទាំងពីរបានស្លា.ប់នៅក្នុងការប៉ះទង្គិចគ្នានៅអ៊ុយក្រែនកាលពីម្សិលមិញ (ថ្ងៃទី 1 ខែមីនា) នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា "យើងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមក្រុមរបស់ Vitali Sapoli (អាយុ 21 ឆ្នាំ) និង Dimitro Martinenko (អាយុ 25 ឆ្នាំ) សូមឲ្យអ្នកទាំងពីរបានទៅកាន់សុគតិភព »។
Dimitro Martinenko
Carpathi Leaf Vitali Sapilo
នៅក្នុងរបាយការណ៍របស់ FIFPRO បាននិយាយថាអតីតកីឡាករបាល់ទាត់លោក Sapoli បានស្ម័គ្រចិត្ដចូលរួមជាមួយកងទ័ពអង្គភាពរថក្រោះ ចំណែកឯលោក Martinenko បានស្លាប់ជាមួយម្តាយរបស់គាត់នៅក្នុងផ្ទះល្វែងមួយនៅទីក្រុងគៀវដែលត្រូវបានទម្លាក់ដោយកងកម្លាំងរុស្ស៊ីចំណែកឯប្អូនស្រីរបស់គាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។
សហព័ន្ធអន្តរជាតិនៃកីឡាករបាល់ទាត់អាជីព (FIFPRO) ក៏បានបង្ហោះសារក្នុងការសរសើរលោក Carpathi Leaf Vitali Sapilo ចំពោះភាពអង់អាចក្លាហានក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូ.វថា “គាត់នឹងក្លាយជាវីរបុរសរបស់ជាតិជារៀងរហូត យើងនឹងស្រឡាញ់ធ្វើការចងចាំនូវវីរភាពរបស់អ្នកដ៏អស់កល្បជារៀងរហូត»។
ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយអ៊ុយក្រែនកាលពីសប្តាហ៍មុនមក មានការកើនឡើងជាលំដាប់នៃចំនួនជនស៊ីវិលស្លូតត្រង់ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាម។ យោងតាមទិន្នន័យពីគណៈកម្មាធិការសិទ្ធិមនុស្សជាតិអ៊ុយក្រែន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ យ៉ាងហោចណាស់ជនស៊ីវិល ២១០ នាក់បានស្លាប់។ យ៉ាងហោចណាស់មនុស្ស 7 នាក់បានស្លាប់ និងយ៉ាងហោចណាស់ 44 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុង Kharkiv ។
ប្រែសម្រួល៖ qi an
ប្រភព៖ sanook/CNN