លោក វ្លាឌូមៀ ហ្សាលេនស្គី បក់ដៃហៅលោក ពូទីន ឱ្យចូលតុចរចា ដោយថាលោកមិនខំាលោកពូទីនឡើយ
Sophea
-

នៅពេលដែលកិច្ចចរចាកម្រិតគណៈប្រតិភូជុំទីពីររវាងរុស្ស៊ី និងអ៊ុយក្រែនប្រព្រឹត្តទៅនៅប្រទេសបេឡារុស ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើឱ្យសមភាគីលោកវ្ល៉ាឌីមៀ ពូទីន មកអង្គុយជាមួយគាត់នៅតុចរចា ដោយធ្វើការនិយាយដោយផ្តាល់ជាមួយគាត់។

ដោយក្នុងនោះលោក ហ្សាលេនស្គី បានស្នើសុំឱ្យពូទីនធ្វើការដកកងទ័ព័ចេញពីទឹកដីអ៊ុយក្រែន នឹងបានបន្ដនិយាយថា "ប្រសិនបើអ្នកមិនចង់ចាកចេញឥឡូវនេះ ចូលមកអង្គុយជាមួយខ្ញុំនៅតុចរចា ខ្ញុំទំនេរតើ ខ្ញុំចាំលោក  ប៉ុន្តែមិនមែនអង្គុយនៅក្នុងតុ ដែលមានប្រវែង ៣០ ដូចដែលអ្នកសន្ទនាជាមួយប្រធានាធិតីបារាំង លោក ម៉ាក្រុង ទីប្រឹក្សាអាល្លឺម៉ង់លោក Scholz និងអ្នកដទៃនោះឡើយ" ។ ខ្ញុំគឺជាអ្នកជិតខាងរបស់អ្នក ! មិនបាច់ខ្លាចថាខ្ញុំមិនខាំអ្នកនោះឡើយ  ខ្ញុំជាមនុស្សធម្មតា អង្គុយជាមួយខ្ញុំ និយាយជាមួយខ្ញុំ តើអ្នកខ្លាចអ្វី?


ការកត់សម្គាល់របស់ Zelenskyy បានកើតឡើងនៅពេលដែលកិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅនៅប្រទេសបេឡារុស្ស ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន។

ទន្ទឹមនឹងនេះដែរ លោក ពូទីន បាននិយាយទៅកាន់សមភាគីបារាំង លោក Emmanuel Macron នៅព្រឹកថ្ងៃនេះ ហើយបានប្រាប់គាត់ថា ការប៉ុនប៉ងណាមួយរបស់ទីក្រុង Kyiv ក្នុងការពន្យារពេលការចរចានឹងនាំឱ្យទីក្រុងម៉ូស្គូ បន្ថែមធាតុបន្ថែមទៀតទៅក្នុងបញ្ជីនៃការទាមទាររបស់ខ្លួន។ លោក ពូទីន បាននិយាយថា គោលដៅរបស់រុស្ស៊ី គឺការរំសាយអាវុធនុយក្លេអ៊ែរ និងស្ថានភាពអព្យាក្រឹតរបស់អ៊ុយក្រែន។






ប្រែសម្រួល៖ qi an

ប្រភព៖ indiatvnews