នៅក្នុងពេលសង្គ្រាមកំពុងតែមានការផ្ទុះឡើងវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន គេក៏ធ្វើការនឹកទៅដល់លោកយាយជនជាតិបុ៊លហ្គារី Baba Vanga អាយុ ៨៥ ឆ្នាំ ដែលបានចែកឋានក្នុងឆ្នាំ ១៩៩៦ អំពីការទស្សន៍ទាយរបស់គាត់អំពីអនាគតកាលផងដែរ តើលោកយាយរូបនេះបាននិយាយអ្វីខ្លះអំពីហេតុការណ៍ដែលអាចកើតមានឡើង ជាមួយនឹងការទស្សន៍ទាយរបស់គាត់ទាក់ទងជាមួយនឹងប្រទេសរុស្ស៊ី ។
សង្គ្រាមដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឲ្យពិភពលោកទាំងមូលមានទុក្ខព្រួយជាងខ្លាំង ជាពិសេសប្រទេសលោកខាងលិចកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការឈ្លា.ន.ពា.នរបស់រុស្ស៊ី បើទោះបីជាមានទណ្ឌកម្មក៏ដោយ។ ទន្ទឹមនឹងនេះដែរ ការពិភាក្សាអំពីការទស្សន៍ទាយរបស់លោកយាយជនជាតិប៊ុលហ្គារី Baba Vanga អំពីលោក Vladimir Putin ត្រូវបានគេលើកយកមកនិយាយកាន់តែខ្លាំងឡើងៗ ហើយខាងក្រោមនេះជាការទស្សន៍របស់លោកយាយ ៖
លោកយាយ Baba Vanga
គ្មាននរណាម្នាក់អាចធ្វើការបញ្ឈប់ប្រទេសរុស្ស៊ីបាននោះឡើយ
យោងតាមការទស្សន៍ទាយរបស់លោកយាយ Baba Vanga ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពេលនេះនឹងក្លាយទៅជាបុគ្គលដែលមានអំណាចបំផុតក្នុងពិភពលោក បន្ទាប់ពីសង្រ្គាមអ៊ុយក្រែន ហើយរុស្ស៊ីនឹងគ្រប់គ្រងពិភពលោក។ លោកយាយ Baba Vanga ធ្លាប់បាននិយាយថា រុស្ស៊ីនឹងក្លាយជាស្តេចនៃពិភពលោកនៅពេលអនាគត ហើយអឺរ៉ុបនឹងប្រែក្លាយទៅជាវាលខ្សាច់។ លោកយាយ Baba Vanga បាននិយាយថា "អ្វីៗនឹងរលាយដូចព្រិល មានតែរឿងមួយដែលគ្មាននរណាម្នាក់អាចប៉ះបាន គឺសិរីរុងរឿងរបស់លោក Vladimir Putin ដែលជាសិរីរុងរឿងរបស់រុស្ស៊ី។ លោកយាយ Baba Vanga ក៏បាននិយាយផងដែរថា រុស្ស៊ីនឹងធ្វើការកំទេចរាល់អ្នកដែលចង់រារាំងចេញពីមាគ៌ារបស់ខ្លួន ហើយឡើងគ្រប់គ្រងពិភពលោក។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន
ខាងក្រោមនេះជាការព្យាករណ៍របស់លោកយាយ Baba Vanga ដែលបានក្លាយជាការពិតនាពេលកន្លងមកមានដូចជា៖
លោកយាយ Baba Vanga បានធ្វើការទស្សន៍ទាយជាច្រើនរហូតដល់ 5079 ក្នុងជីវិតរបស់គាត់ ការព្យាករណ៍ទាំងនេះជាច្រើនបានបង្ហាញថាវាសុទ្ធតែជាការពិតទាំងអស់។ នៅក្នុងទាំងនេះ ការទស្សន៍ទាយត្រឹមត្រូវជាច្រើន ដូចជាការវាយប្រហាររបស់សត្វកណ្តូបលើប្រទេសផ្សេងៗនៃពិភពលោក ការខ្វះទឹកផឹក ការបំផ្លិចបំផ្លាញនៃរលកយក្សស៊ូណាមិ ដែលបានបង្ហាញថាជាការពិត។ ក្នុងនោះលោកយាយក៏បាននិយាយអំពីការវា.យ.ប្រ.ហា.រ 11 កញ្ញា 2001 របស់ក្រុមអាល់កៃដានៅលើអាគារពាណិជ្ជកម្មអាមេរិក និង ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប និងការរលំនៃសហភាពសូវៀតជាដើម។
ការវា.យ.ប្រ.ហា.រ 11 កញ្ញា 2001 របស់ក្រុមអាល់កៃដានៅលើអាគារពាណិជ្ជកម្មអាមេរិក
ជាងនេះលោកយាយ Baba Vanga ក៏បានព្យាករណ៍ពីគ្រោះមហន្តរាយនៃការផ្ទុះរោងចក្រនុយក្លែអ៊ែ Chernobyl និងការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Diana ផងដែរក្នុងអត្រាជោគជ័យខ្ពស់ - រហូតដល់ 85 ភាគរយ។ ការព្យាករណ៍របស់លោកយាយក៏ត្រូវបានគេរាយការណ៍ថាបាននិយាយអំពីការកើនឡើងនៃក្រុមរដ្ឋអ៊ីស្លាម និងថាប្រធានាធិបតីទី 44 របស់សហរដ្ឋអាមេរិកគឺជាប្រធានាធិបតីដែលមានដើមកំណើតមកពីអាហ្វ្រិក ( លោក Barac Obama) ។
ក្រុមរដ្ឋអ៊ីស្លាមISIS
ការផ្ទុះរោងចក្រនុយក្លែអ៊ែ Chernobyl 26 មេសា 1986
ប្រធានាធិបតីទី 44 របស់សហរដ្ឋអាមេរិកដើមកំណើតមកពីអាហ្វ្រិក ( លោក Barac Obama)
ម្ចាស់ក្សត្រី Diana នៃសាធារណះរដ្ឋ វែល
ប្រែសម្រួល៖ qi an
ប្រភព៖ indiatvnews