បរទេស ៖ ប្រសិនជាអ្នកចង់មានបាននិងធ្វើការរកស៊ីទទួលបាននូវលុយច្រើន នោះអ្នកក៏ត្រូវតែធ្វើការខិតខំប្រឹងឱ្យបានខ្លាំងក្លាផងដែរទើបអាចសម្រេចនូវអ្វីដែលអ្នកចង់បាន។ ខាងក្រោមនេះជារឿងរ៉ាវរបស់មហាសេដ្ឋីសុំទានម្នាក់ឈ្មោះ Nick Mocuta អាយុ 37 ឆ្នាំគឺជាមហាសេដ្ឋី ដែលពោរពេញទៅដោយទ្រព្យសម្បតិ្ដមហាសាល និងជាជនអន្ដោប្រវេសន៍ ជនជាតិរ៉ូមានី ដែលបានចូលមកធ្វើការរស់នៅក្នុងទឹកដីនៃសហរដ្ឋអាមេរិក ជាមួយនឹងប្រាក់ក្នុងហោប៉ៅត្រឹមតែ ៥០០ដុល្លាអាមេរិកតែប៉ុណ្ណោះ។ នៅពេលមកដល់ទឹកដីសហរដ្ឋអាមេរិកបុរសរូបនេះ គ្មានកន្លែងស្នាក់នៅដោយធ្វើការដេកនៅលើសួនច្បារសាធារណៈ ជារៀងរាល់ថ្ងៃ រហូតដល់អាចទិញផ្ទះឱ្យសមាជិករបស់ខ្លួនម្នាក់មួយខ្នងៗ ថែមទៀតផង។ ហើយខាងក្រោមនេះគឺជារឿងរ៉ាវរបស់គាត់៖
លោក Nick ធំធាត់នៅប្រទេសរូម៉ានី ហើយតែងតែស្រមៃចង់ធ្វើការរកស៊ី នៅក្នុងទឹកដី សហរដ្ឋអាមេរិក។ នៅពេលគាត់មានអាយុ 21 ឆ្នាំ បុរសរូបនេះបានទៅទីក្រុង Los Angeles ជាមួយនឹងប្រាក់ 500 ដុល្លារ នៅក្នុងហោប៉ៅរបស់គាត់ ជាមួយនឹងការនិយាយភាសាអង់គ្លេស មិនសូវស្ទាត់ជំនាញ។ ពេលទៅដល់ទឹកដីសហរដ្ឋអាមេរិកគាត់ មិនអាចជួលកន្លែងស្នាក់នៅល្អៗបាននោះទេ ពោលគឺបានត្រឹមតែដេកលើកៅអីក្នុងសួនសាធារណៈ ញ៉ាំប៊ឺហ្គឺថោកៗ នឹងមិនស្គាល់នរណាទាំងអស់ គាត់ចាំបានថា នៅពេលដែលគាត់ជិះតាក់ស៊ីមកទឹកដីអាមេរិកលើកដំបូងគឺត្រូវចំនាយ ១០០ដុល្លា ដែលវាពិតជាមិនតម្លៃថ្លៃខ្លាំងណាស់សម្រាប់រូបលោក ដែលធ្វើឱ្យលោកសឹងតែមិនជឿ។
អស់រយៈពេលជាច្រើនខែ បុរសម្នាក់នោះអាចស្វែងរកការងារតូចៗល្មមធ្វើបាន និងមានលទ្ធភាពជួលអាផាតមិនតូចៗរស់នៅបាន ទោះបីជាមានការវិវឌ្ឍន៍ខ្លួនរបស់គាត់មានភាពយឺតយ៉ាវក៏ដោយ ក៏មហិច្ឆតារបស់ Nick នៅតែធំដដែល មួយក្រោយមកលោកក៏អាចទទួលបានអាជ្ញាប័ណ្ណឈ្មួញកណ្តាលអចលនទ្រព្យ។
ក្នុងឆ្នាំ 2013 ជនជាតិរ៉ូម៉ានីរូបនេះ បានចាប់ផ្តើមបើកអាជីវកម្មរបស់ខ្លួន ដោយបានចាប់ផ្តើមលក់ស្មាតហ្វូនចិន និងស្រោមទូរស័ព្ទនៅលើ eBay ។ ប្រាំមួយខែក្រោយមក គាត់រកបានរហូតដល់ទៅ $4,000 ក្នុងមួយខែ។ ដោយមើលឃើញថាការជួញដូរតាមអ៊ីនធឺណិតកំពុងដំណើរការល្អ បុរសនោះបានឈប់ពីការងារជាឈ្មួញកណ្តាល ហើយផ្តោតលើអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់វិញ។ 9 ឆ្នាំបានកន្លងផុតទៅ Nick បានទទួលសញ្ជាតិអាមេរិក ហើយបានបើកហាងអនឡាញជាច្រើន ដោយឥលូវនេះ ទ្រព្យសម្បត្តិរបស់គាត់មាន 40 លានដុល្លារ។ អតីតបុរសអនាថារូបនេះនិយាយថា អាថ៌កំបាំងនៃជោគជ័យរបស់ខ្លួនគឺគាត់មិនដែលខ្លាចចាញ់ទេ ហើយតែងតែធ្វើការរុលទៅមុខជានិច្ច ៕
សូមទស្សនារូបភាពខាងក្រោម៖