អង្គការសហប្រជាជាតិ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យកាលពីថ្ងៃចន្ទ ទី៧ ខែមីនា ក្នុងការបញ្ចុះបញ្ចូលប្រទេសចិន និងរុស្សី ឱ្យចំណាត់ការរបស់អង្គការសហប្រជាជាតិស្ដីពី "ការរំលោភ" របស់កូរ៉េខាងជើងចំពោះដំណោះស្រាយស្តីពីបច្ចេកវិទ្យាមីស៊ីល។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងកាលពីថ្ងៃសៅរ៍សម្រាប់អ្វីដែលខ្លួនបាននិយាយថាជាផ្កាយរណបឈ្លបយកការណ៍ ប៉ុន្តែអ្នកវិភាគបាននិយាយថា ជាការបាញ់បង្ហោះកាំជ្រួចផ្លោង ballistic ប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ Linda Thomas-Greenfield បានប្រាប់ AFP បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខថា "យើងចង់ឱ្យចិន និងរុស្ស៊ីចូលរួមជាមួយយើងនៅក្នុងបន្ទប់ប្រជុំមួយនេះ" ដើម្បីអនុម័តនូវចំណាត់ការមួយនេះចំពោះកូរ៉េខាងជើង ។
នៅក្នុងនោះ មានការគាំទ្រដោយឯកអគ្គរដ្ឋទូត 10រូប ផ្សេងទៀត - រួមទាំងមកពីប្រទេសដែលមិននៅក្នុងក្រុមប្រឹក្សាសន្តិសុខដូចជាអូស្ត្រាលីនិងជប៉ុន អ្នកស្រី Thomas-Greenfield បានអានអត្ថបទពីចំណាត់ការ ដែលបញ្ជាក់ថាក្រុមនៃប្រទេសទាំងនេះបានធ្វើការ "រួបរួមគ្នានៅថ្ងៃនេះក្នុងការថ្កោលទោសការបាញ់មីស៊ីលផ្លោងនៅថ្ងៃទី 5 ខែមីនារបស់កូរ៉េខាងជើង" ។
អ្នកស្រី Thomas-Greenfield បាននិយាយថា "ដូចជាការបាញ់មីស៊ីលផ្លោងចំនួន 10 ផ្សេងទៀតចាប់តាំងពីដើមឆ្នាំមក ទង្វើនេះរបស់កូរ៉េខាងជើងបានរំលោភលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខជាច្រើន"។ «ខណៈពេលដែលកូរ៉េខាងជើងបង្កើនសកម្មភាពអស្ថិរភាពរបស់ខ្លួន ខណះក្រុមប្រឹក្សាសន្តិសុខនៅតែបន្តនៅស្ងៀម។
ប្រែសម្រួល៖ qi an
ប្រភព៖ CNA