ប្រទេសរុស្ស៊ីបានចេញផ្សាយបញ្ជីឈ្មោះនៃ "បណ្តាប្រទេសដែលមិនមែនជាមិត្ដ និងមិនគួរឱ្យរួសរាយរាកទាក់ដាក់ " ដែលប្រទេសទំាងនោះបានប្រតិកម្មក្នុងការថ្កោលទោសដ៏លើសលប់មកលើរុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន។ បញ្ជីឈ្មោះប្រទេសទាំងនោះរួមមាន "អូស្ត្រាលី ចក្រភពអង់គ្លេស បណ្តាប្រទេសសហភាពអឺរ៉ុប អ៊ីស្លង់ កាណាដា លីចតេនស្ទីន ម៉ូណាកូ នូវែលសេឡង់ ន័រវេស កូរ៉េ សាន់ម៉ារីណូ សិង្ហបុរី សហរដ្ឋអាមេរិក តៃវ៉ាន់ អ៊ុយក្រែន ម៉ុងតេណេហ្គ្រោ ស្វីស ជប៉ុន" នេះបើយោងតាមការបង្ហោះរបស់រុស្ស៊ី Outlet Ria បកប្រែដោយអ្នកវិភាគ CNN Brianna Golodryga ។
ប្រទេសទាំងនេះមួយចំនួន រួមទាំងសហរដ្ឋអាមេរិក កាណាដា ស្វីស និងបណ្តាប្រទេសសហភាពអឺរ៉ុប បានចេញទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី មហាសេដ្ឋីរុស្ស៊ី និងលោកពូទីន ដែលសុទ្ធតែរួមចំណែកដល់ការដួលរលំនៃរូបិយប័ណ្ឌប្រាក់រូប្លែរបស់រុស្ស៊ី។
រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែមុន ប៉ុន្តែកងកម្លាំងរបស់ប្រទេសមួយនេះ ត្រូវបានជាប់គាំងដោយសារកំហុសផ្នែកភស្តុភារ និងការប្រឆាំងយ៉ាងខ្លាំងក្លាពីកងទ័ពអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក រុស្ស៊ីបានបង្កើនការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន ដោយអ្នកសង្កេតការណ៍អន្តរជាតិបានចោទប្រកាន់កងកម្លាំងរុស្ស៊ីថាបានកំណត់គោលដៅលើជនស៊ីវិល។
វីដេអូ និងរូបថតដ៏គួរឱ្យរន្ធត់បង្ហាញពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការទម្លាក់គ្រាប់បែ.ករបស់រុស្ស៊ី រួមទាំងវីដេអូឃ្លីបដ៏គួរឱ្យនៃជនភៀសខ្លួនអ៊ុយក្រែនដែលត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយការវាយប្រហារដោយកាំ.ភ្លើ.ងត្បា.ល់របស់រុស្ស៊ីខណៈពេលដែលជនភៀសខ្លួនទាំងនោះបានព្យាយាមរត់គេច ពីការ.វា.យប្រ.ហា.រដ៏អាក្រក់មួយនោះ ។
ប្រែសម្រួល៖ qi an
ប្រភព៖ businessinsider