Google រាយការណ៍ថាខ្លួនបានរកឃើញក្រុ.ម.ឧ.ក្រិ.ដ្ឋ.ជនតាមអ៊ីនធឺណិត ដែលក្រុមប៉ូលីសអ៊ុយក្រែនចង់ធ្វើការចាប់ខ្លួនជាច្រើននាក់ ។ ក្រុម Hacker ទាំងនោះចាប់ផ្តើមការវាយប្រហារតាមអ៊ីនធឺណិតជាមួយនឹងទិន្នន័យអ្នកប្រើប្រាស់ តាមរយៈវិធីសាស្ត្របន្លំ ឬបង្កើតគេហទំព័រក្លែងក្លាយដើម្បីបញ្ឆោតអ្នកប្រើប្រាស់ឱ្យបញ្ចូលព័ត៌មាន ការធ្វើចារកម្មតាមអ៊ីនធឺណិត ការវាយប្រហារឱ្យមាននូវការគាំងប្រព័ន្ធ និងវិធីសាស្រ្តផ្សេងទៀតដែលសំដៅទៅលើអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅអឺរ៉ុបកាលពីសប្តាហ៍មុន។
របាយកាណ៍ដែលបានបង្ហាញដោយ Google នេះគឺស្របនឹងរបាយការណ៍របស់សេវារដ្ឋអ៊ុយក្រែននៃការទំនាក់ទំនងពិសេសនិងការការពារព័ត៌មាន( Ukraine's State Service of Special Communications and Information Protection ) បាននិយាយថាខ្លួនត្រូវបានទទួលរងការវាយប្រហារតាមអ៊ីនធឺណិតឥតឈប់ឈរ ពីក្រុ.ម.ឧ.ក្រិ.ដ្ឋជនតាមអ៊ីនធឺណិតរុស្ស៊ី និងបេឡារុស្ស ចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារពិសេសលើអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។
យោងតាមរបាយការណ៍ពីអ៊ុយក្រែន គេហទំព័ររបស់រដ្ឋាភិបាលរួមមាន វិមានប្រធានាធិបតី រដ្ឋសភា ក្រសួងឌីជីថលអ៊ុយក្រែន និងក្រសួងការបរទេស ទទួលរងផលប៉ះពាល់ខ្លាំង ដោយក្រុម Hacker បានបង្កើតឱ្យមាននូវអ្នកប្រើប្រាស់ក្លែងក្លាយមួយចំនួនធំ ហើយណែនាំពួកគេឱ្យចូលទៅកាន់គេហទំព័រនោះក្នុងពេលតែមួយ ដើម្បីបង្កឱ្យប្រព័ន្ធទាំងនោះមានការគាំង ដោយប្រើនូវកម្មវិធីរវាយប្រហារ DDoS (DDoS)។
ក្រសួងការបរទេសរុស្ស៊ី មិនមានការឆ្លើយតបចំពោះអ្នកសារព័ត៌មានជុំវិញបញ្ហានេះទេ។ ប៉ុន្តែកន្លងមករុស្ស៊ីតែងតែបដិសេធថាមិនមែនជាមេក្លោង។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែនពីមុនបានប្រកាសថាខ្លួនកំពុងជ្រើសរើសពួក Hacker ស្ម័គ្រចិត្តដើម្បីការពារសន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេស និងបង្កើតកងកម្លាំងអ៊ីនធឺណេតដើម្បីវាយប្រហារ និងការពារប្រឆាំងនឹងពួក Hacker ។