ក្រសួងកិច្ចការផ្ទៃក្នុងរបស់សិង្ហបុរី (MHA) បាននិយាយកាលពីថ្ងៃទី 10 ខែមីនានេះថា ខ្លួនបាបទទួលដំណឹងពី ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសសិង្ហបុរី ចំពោះការខលហៅទូរស័ព្ទរបស់ប្រជាជនខ្លួនមកកាន់ស្ថានទូតអ៊ុយក្រែន ដែលបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេចង់ចូលរួមជាមួយកងពលអន្តរជាតិសម្រាប់ការពារទឹកដីអ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងរុស្ស៊ី។
MHA បានរំលឹកឡើងវិញនៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយថា កាលដែលប្រជាជនសិង្ហបុរី ចង់ធ្វើដំណើរនិងព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើជាទាហានឬយោធានៅក្នុងជម្លោះមួយនោះ ជននោះត្រូវចាត់ទុកថាមានទោស និងរងពិន័យ ប្រាក់យ៉ាងច្រើនថែមទៀតផង ។
ក្រសួងនេះបានបន្តថា៖ «យើងសូមបញ្ជាក់ថាវាជាបទល្មើសសម្រាប់ជនណាម្នាក់ក្នុងពេលនៅសិង្ហបុរីក្នុងការធ្វើការប៉ុនប៉ងធ្វើសង្គ្រាមឬមិនព្រមធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលនៃអំណាចណាមួយដែលសិង្ហបុរីមិនមានសង្គ្រាម»។ បាននិយាយថា
"សម្រាប់ពលរដ្ឋសិង្ហបុរី ជាពិសេស បើទោះបីជាពួកគេប្រព្រឹត្តទង្វើទាំងនេះ ពេលនៅខាងក្រៅប្រទេសសិង្ហបុរីក៏ដោយ ពួកគេនឹងត្រូវបានគេចាត់ទុកថាបានប្រព្រឹត្តដោយស្របច្បាប់ថាបានប្រព្រឹត្តដូចនៅប្រទេសសិង្ហបុរី ដូច្នេះហើយត្រូវទទួលខុសត្រូវចំពោះបទល្មើសមួយនេះ "។
សេចក្តីថ្លែងការណ៍របស់ MHA បានបន្ថែមថា សិង្ហបុរីបានប្រកាន់ជំហរច្បាស់លាស់ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងថ្កោលទោសយ៉ាងខ្លាំងចំពោះការលុកលុយនេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា រដ្ឋាភិបាលសិង្ហបុរីក៏បានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់អរិភាព និងគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ជាងនេះសិង្ហបុរីក៏ជាប្រទេសមួយដែលបានធ្វើការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ីផងដែរ។