ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់រួចមកហើយ ពីឈ្មោះលោកគ្រូមហាជ័យ ដែលគឺជាគ្រូខ្មែរម្នាក់ដែលកាន់បារមី ហើយថ្មីៗនេះលោកគ្រូបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកគ្រូបានប្រាប់ថាលោកគ្រូអាចហៅខ្យល់ហៅភ្លៀងបានតាមចិត្តនេះបើយោងតាមការបញ្ជាក់របស់លោកគ្រូកាលពីកន្លងទៅ ជាពិសេស គឺក្រោយចេញ មកបញ្ជាក់ហាក់ មានប្ញទ្ធីបារមីខ្លាំង ពូកែអស្ចារ្យថា ខ្លួនជាអ្នកសុំទឹក ភ្លៀងធ្លាក់ យ៉ាងជោកជាំ ព្រមជា មួយផ្គររន្ទះ ខណៈចំពេល រដូវកក់ខែ។
.jpg?1647407264)
.jpg?1647407262)
.jpg?1647407260)
យ៉ាងណាមិញថ្មីៗនេះមហាជនបានដាក់ការចាប់អារម្មណ៍ទៅលើលោកគ្រូ មហាជ័យ ម្តងទៀតបន្ទាប់ពីបែកធ្លាយពីប្រវត្តិរបស់លោកគ្រូខ្លះៗ ឈ្មោះគ្រូមហាជនដែលមហាជនបានហៅនេះគឺជាឈ្មោះក្រៅរបស់គាត់ទេ តាមពិតទៅគាត់មានឈ្មោះពិតថា ឆេង ប៉េងគុណ ហើយក្រៅពីមុខរបរខាងបារមីផ្លូវក្នុងលោកគ្រគឺជាសហគ្រិនជោគជ័យម្នាក់ដែលជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសម្អាងដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ។
ទន្ទឹមនឹងនេះដែរ កាលពីពេលថ្មីៗនេះ លោកគ្រូមហាជ័យ បានប្រកាសលក់យ័ន្ត និងវត្ថុស័ក្តិសិទ្ធិ ដែលជួយបងប្អូនក្នុងការលក់របស់របរឆាប់ដាច់ និងឲ្យគេស្រលាញ់រាប់អានជាដើម។ អ្វីដែលកាន់តែពិសេស យ័ន្ត និងវត្ថុស័ក្តិសិទ្ធិ មិនបានលក់ថ្លៃនោះ ក្នុងតម្លៃតែ យ័ន្ត ដែលជា Stricker ក្នុងតម្លៃ៣០ដុល្លារ និងយ័ន្ត ដែលជាសាច់ក្រណាត់ក្នុងតម្លៃ៣៥ដុល្លារ។ លោកគ្រូក៏បន្តថា បើអ្នកជឿចាំទិញ បើមិនជឿមិនបាច់ទិញយកទៅទេ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
.jpg?1647407276)
.jpg?1647407276)
.jpg?1647407276)
.jpg?1647407276)
.jpg?1647407276)
.jpg?1647407276)
.jpg?1647407277)
.jpg?1647407277)
.jpg?1647407277)