ព្រះគ្រូ Phanom Prechakon ដែលមានតួនាទីជាលេខារបស់ព្រះចៅអធិការវត្ត Phra That Phanom Woramahawihan ក្នុងខេត្ត Nakhon Phanom ប្រទេសថៃ បានធ្វើការឈ្នះឆ្នោតយកសន្ធឹកសន្ធាប់ ដែលជាចំនួននៃការឈ្នះរង្វាន់ទី ១ ( 1st Prize) ។
ព្រះគ្រូអង្គនោះបានមានសង្ឃដីការប្រាប់អ្នកសារព័ត៌មានថា ដំបូងឡើយលោកគ្រូ បានទៅអង្គុយសមាធិបន់ស្រន់ដល់រូបសំណាក ថាវ វ៉េសសុវណ្ណ (Thao Wessuwan) គាត់ក៏បានឃើញលេខសំណាងមួយគឺលេខ '605' ដោយបានធ្វើការកត់ត្រាលេខនោះនៅក្នុងផ្លូវចិត្ដរបស់លោក ដើម្បីធ្វើការទិញឆ្នោត ព្រោះលោកគិតថាវាអាចនឹងនាំសំណាងដល់រូបព្រះអង្គផងដែរ។
ជាដំបូងព្រះអង្គបាននិមន្ដទៅឆាន់អាហារថ្ងៃត្រង់ បន្ទាប់មកបាននិមន្ដធ្វើដំណើរទៅទិញឆ្នោត ប៉ុន្ដែអ្នកលក់ឆ្នោតពីរបីនាក់ មិនបានធ្វើការលក់ឱ្យព្រះអង្គនោះឡើយ ព្រោះព្រះអង្គទិញតែ ៣សន្លឹក ដោយឆ្នោតនោះគេលក់ចំនួន ១០ សន្លឹក។ ព្រះអង្គរូបនោះក៏បានធ្វើការនិមន្ដទៅទិញឆ្នោតកន្លែងផ្សេងទៀត ដោយអ្នកលក់ឆ្នោតខាងក្រោយបានអង្វរព្រះអង្គធ្វើការទិញឆ្នោតខ្លួនដោយ បាននិយាយថា ដោយសារជំងឺរាតត្បាតបានប៉ះពាល់ដល់ប្រាក់ចំណូលរបស់នាងជាខ្លាំង។ ជាងនេះបើយោងតាម KhaoSod រាយការណ៍ថា ទោះបីជាលេខចុងក្រោយមិនមែនជា '605' ប៉ុន្តែវាជាលេខ '905'ទាំងអស់ ដោយបានធ្វើការជាវទិញឆ្នោតនោះចំនួន 3 សន្លឹក។
នៅពេលដែលការចាប់ឆ្នោតបានធ្វើឡើងនៅថ្ងៃទី 1 ខែមីនា គាត់បានរកឃើញថាគាត់បានឈ្នះ 6 លានបាត (ឬប្រមាណ ១៧ម៉ឺនដុល្លា) ដែលសរុបទាំងបីសន្លឹកព្រះអង្គបានឈ្នះរហូតដល់ 18 លានបាត (ឬប្រមាណ ៥២ម៉ឺនដុល្លា) ។ ក្រោយពីបានឈ្នះឆ្នោតព្រះអង្គមិនបានយកមកទុកជាសម្បតិ្ដផ្ទាល់ខ្លួននោះឡើយ ដោយបានធ្វើការប្រគល់ជូនព្រះវិហារ សម្រាប់ធ្វើការកសាងវត្ដ ជាងនេះ ព្រះអង្គកបានធ្វើការប្រគល់ថវិកាចំនួន ៤លានបាត (ឬប្រមាណ ១១ម៉ឺនដុល្លា)ទៅកាន់កាន់ព្រះវិហា ដោយធ្វើការប្រគេន បច្ច័យចំនួន ៥០០បាត (ឬប្រមាណ ១៤ដុល្លា) ដល់ព្រះសង្ឃ អ្នកស្រុក និងកម្មករនៅក្នុងព្រះវិហារផងដែរ។
រយៈពេល២ថ្ងៃ ព្រះអង្គគង់នៅមុខរូបសំណាក ថាវ វ៉េសសុវណ្ណ ដោយបានធ្វើការប្រគេនប្រាក់ ដល់ប្រជាជនក្នុងតំបន់នោះ ដែលបានឈរជាជួរមានប្រវែងជាង 1KM ហើយដោយសារកម្ដៅខ្លាំងទើបធ្វើឱ្យមានអ្នកដែលមកទទួលប្រាក់ខ្លះ បាន..ដួ..ល..ស.ន្ល..ប់ផងដែរ ។