ក្រុងគៀវ វ៉ាស៊ីនតោន (រ៉យទ័រ) - មេបញ្ជាការយោធាអ៊ុយក្រែនបាននិយាយថា កងទ័ពរុស្ស៊ីនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះនៃប្រេងឥន្ធនៈ អាហារ និងគ្រាប់រំសេវ ដើម្បីប្រយុទ្ធនឹងសង្រ្គាម បន្ទាប់ពីខ្សែសង្វាក់ផ្គត់ផ្គង់នានាត្រូវបានរំខានដោយកងកម្លាំងយោធាអ៊ុយក្រែន។
កាសែត The Guardian បានរាយការណ៍ថា មន្ត្រីលោកខាងលិចបានហៅការអះអាងពីការខ្វះខាតធ្ងន់ធ្ងរថា "សមហេតុផល" ទោះបីជាពួកគេបាននិយាយថា ពួកគេមិនអាចបញ្ជាក់ពីការវិភាគនេះក៏ដោយ។
របាយការណ៍ពីបញ្ជាការទូទៅនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានគេនិយាយថា មានភាពស៊ីសង្វាក់គ្នាជាមួយនឹងភស្តុតាងដែលថា ការឈានរុលទៅមុខរបស់រុស្ស៊ីបានជាប់គាំង ហើយថាពួកគេបានបន្តការប្រើប្រាស់ការបាញ់ផ្លោង "ដោយមិនធ្វើការសន្សំសំចៃអាវុធរបស់ខ្លួន ទៅលើជនស៊ីវិល " ។
មេបញ្ជាការអ៊ុយក្រែនរូបនេះបាននិយាយថា "យើងជឿជាក់ថា យោធារុស្ស៊ីបានប្រើប្រាស់សម្ភារៈជាច្រើន រួមទាំងប្រភេទអាវុធមួយចំនួន ហើយយើងក៏បានឃើញរបាយការណ៍នៃអង្គភាពនីមួយៗរបស់រុស្ស៊ី កំពុងតែមានការខ្វះខាតនៅក្នុងការផ្គត់ផ្គង់មួយចំនួនធំផងដែរ"។
ដែលនេះគឺស្របជាមួយនឹងវឌ្ឍនភាពដែលបានបញ្ឈប់នៃសង្គ្រាមរបស់រុស្ស៊ី នៅក្នុងការបរាជ័យនៃខ្សែសង្វាក់ភស្តុភារ ដែលវាជាហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ៗ ដែលពួកគេមិនអាចមានលទ្ធផលនៅក្នុងការឈ្នះនៃសង្គ្រាម ដែលពួកគេចង់បាន"៕