ការ បញ្ចប់ ការ ប្រឡង នៅ វិទ្យាល័យ គឺ ពិត ជា ចំណុច សំខាន់ បំផុត មួយ ក្នុង ជីវិត របស់ សិស្សាសិស្ស ដើម្បីអាចឱ្យពួកគេអាចបន្ដឈានជើងទៅបន្ដទៀតនៅឯក្នុងសកលវិទ្យាល័យ។ ក្រោយពីបញ្ចប់ការសិក្សាអ្នកខ្លះក៏នាំគ្នាទៅប្រារព្ធពិធីជប់លៀង អ្នកខ្លះទៀតក៏បាននាំគ្នាទៅតំបន់កម្សាន្ដនានា ខុសប្លែកអីតែសិស្សានុសិស្សម៉ាឡេស៊ីមួយក្រុមនេះ បើជានាំគ្នាសម្រុកទៅកាន់ផ្នូរគ្រូរបស់ពួកគេទៅវិញ ។
ទោះជាយ៉ាងណាក៏ដោយ សិស្សមួយក្រុមនៅវិទ្យាល័យ Cheras ក្នុងប្រទេសម៉ាឡេស៊ី ក្រោយពីបញ្ចប់ការសិក្សាជាមួយនឹងលទ្ធផលល្អ ពួកគេបាននាំគ្នាសម្រេចចិត្ដយកពិធីនៃការអបអរសាទរនៅក្នុងការបញ្ចប់ការសិក្សា ជំនួសឱ្យការធ្វើដំណើរទៅកាន់ផ្នូរគ្រូរបស់ពួកគេដែលបានទើបតែចែកឋាននាពេលកន្លងមក ដើម្បីបញ្ជាក់ប្រាប់គ្រូថា ពួកគេធ្វើវាបានហើយ មិនឱ្យគ្រូអស់សង្ឃឹមនោះឡើយ ។
ភ្លាមៗបន្ទាប់ពីនោះពួកគេក៏បាននិយាយរៀបរាប់ប្រាប់នៅចំពោះមុខផ្នូរឡងចប់ ពួកគេបានទៅសួរសុខទុក្ខលោកគ្រូអ្នកគ្រូភ្លាមៗ ដើម្បីថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែករបស់នាង។ ជាងនេះសិស្សានុសិស្សទាំងនោះបាននិយាយថា ពួកគេមានការសោកស្ដាយជាខ្លាំងដែលលោកគ្រូមិនបានធ្វើការអបអរសាទរជាមួយពួកគេ ។ ក្រោយពីឃើញបែបនេះ មហាជនអ្នកលេងបណ្ដាញសង្គមអ៊ីនធើណេតមានការកោតសរសើរសិស្សានុសិស្សទាំងនោះជាខ្លាំង ចំពោះការដឹងគុណ ទៅកាន់អ្នកមានគុណរបស់ពួកគេ៕