ដូចឱ្យហេតុចឹង! បុរសម្នាក់នេះហើយ ដែលមានសំណាងរួចផុតពីការធ្លាក់យន្ដហោះ ដោយសារតែ…
សីហា
-

ជើងហោះហើរ MU 5735 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដឹកអ្នកដំណើរ និងនាវិកចំនួន 132 នាក់បានធ្លាក់ចូលទៅក្នុងភ្នំមួយក្នុងខេត្ត Guangxi Zhuang ប្រទេសចិន កាលពីរសៀលម្សិលមិញ។ ប៉ុន្តែថ្មីៗនេះ (ថ្ងៃទី 22 ខែមីនា ឆ្នាំ 2022) របាយការណ៍របស់ Yahoo News បានរកឃើញបុរសម្នាក់ដែលស្ទើរតែក្លាយជាអ្នកដំណើរទី 133ដែលត្រូវបានស្លាប់នៅលើយន្តហោះ។ ប៉ុន្តែអ្វីនឹកស្មានមិនដល់នោះនៅពេលដែលបុរសម្នាក់នោះបានធ្វើការទិញសំបុត្ររួចហើយ តាមជើងហោះហើរ MU 5735 ត្រូវបានផ្អាកដោយសារតែអាកាសធាតុ ទើបធ្វើឱ្យគាត់អាចរស់រានមានជីវិត ។

បុរសម្នាក់នេះមានឈ្មោះ Huang Songhua ដើមឡើយគាត់បានកក់សំបុត្រយន្តហោះដែលនឹងធ្វើដំណើរពី Tengchong នៅទីក្រុង Baoshan ខេត្ត Yunnan ទៅ Kunming ហើយនឹងភ្ជាប់ពី Kunming ទៅ Guangzhou ក្នុង Guangdong ដោយជើងហោះហើរ MU 5735 ប៉ុន្តែជើងហោះហើរដំបូងរបស់គាត់ពី Teng Song ទៅ Kunming ត្រូវបានលុបចោលដោយសារតែលក្ខខណ្ឌអាកាសធាតុ ជាលទ្ធផល គាត់មិនអាចឡើងលើជើងហោះហើរ MU 5735 នៅឯ Kunming បានឡើយ។

ពេលជើងហោះហើរត្រូវបានលុបចោល គាត់បានទៅហាងកែសម្ផស្ស ត្រៀមខ្លួនថតឃ្លីបក្នុងការសាក់ចិញ្ចើម រួចបង្ហោះនៅលើកម្មវិធី Douyin ដោយមិនដឹងថានៅពេលនោះនឹងមានឧបទ្ទវហេតុអ្វីនោះទេ អំពីជើងហោះហើរលេខ MU 5735 ដែលបានធ្លាក់ចុះមកដីបុកទៅនឹងភ្នំ ។

នៅក្នុងព្រឹត្តិការណ៍នេះ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបាននាំគ្នា Comment លើឃ្លីបនោះថា «អ្នកគួរតែអរគុណ នូវការផ្អាកជើងហោះហើរដែលអាចឱ្យអ្នកមានពេលវេលាសម្រាប់ការប៉ាក់ចិញ្ចើម បើមិនដូច្នេះទេ អ្នកក៏គ្មានជីវិតរស់នៅលើផែនដីនោះទេ អ្នកពិតជាសំណាងខ្លាំងណាស់ » ។

ក្រោយមក Huang Songhua បានបង្ហោះឃ្លីបមួយដើម្បីប្រាប់អ្នកគ្រប់គ្នាថាគាត់សុខសប្បាយជាទេ ដោយនិយាយថា "អរគុណសម្រាប់ការព្រួយបារម្ភរបស់អ្នក ខ្ញុំមិនបានឡើងយន្តហោះនោះឡើយទេ ខ្ញុំសង្ឃឹមថាក្រុមគ្រួសាររបស់ អ្នក ដែល នៅ លើ យន្តហោះ អាច ត្រឡប់ មក ផ្ទះ វិញ ដោយ សុវត្ថិភាព ផង ដែរ នេះជាសារជូនពររបស់លោក តែទោះជាយ៉ាងណាមនុស្សនៅលើយន្ដហោះទាំង ១៣២ នាក់គ្មាននរណាមានជីវិតនោះឡើយ »។ ប្រភព៖ Kapook