កំពុលស្ដេចកំប្លែង និងជាអ្នកដឹកនាំហុងកុង លោក Stephen Chow ហៅទិនហ្វី អាយុ 59 ឆ្នាំថ្មីៗនេះបានធ្វើការចែករំលែកគំនិតរបស់គាត់អំពីការធ្លាក់យន្តហោះ China Eastern Airlines ដែលបានកើតឡើងនៅទីក្រុង Guangxi កាលពីថ្ងៃចន្ទ (22 មីនា ឆ្នាំ 2022 នាពេលកន្លងមកនេះ ។
លោក ទិនហ្វី បាននិយាយប្រាប់តាមរយៈអ្នកគ្រប់គ្រងរបស់គាត់ដែលជាផលិតករភាពយន្លោកត Chris Chen ថាគាត់មានអារម្មណ៍សោកសៅយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ នឹងបានធ្វើការថ្លែងអំណរគុណដល់ក្រុមស្វែងរក និងក្រុមជួយសង្គ្រោះចំពោះការងាររបស់ពួកគេទោះបីជាមានភាពលំបាកក៏ដោយ ។ ជាងនេះលោកទិនហ្វីបាននិយាយថា "ខ្ញុំពិតជាសង្ឃឹមថានឹងមានអព្ភូតហេតុមួយហើយអ្នកនៅរស់រានមានជីវិតនឹងត្រូវបានរកឃើញ" ។
នៅក្នុងសង្គម Weibo លោកទិនហ្វី ក៏បានបង្ហោះធ្វើការរិះគន់ចំពោះអ្នកបើកយន្តហោះហុងកុងដែលចូលនិវត្តន៍ និងជាអ្នកស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះមួយនោះ ដែលមានឈ្មោះថា David Newberry សម្រាប់ការនិយាយរបស់បុរសនេះថា "ប្រជាជនចិនមានការភ័យខ្លាចតិចតួចអំពីសុវត្ថិភាពអាកាសចរណ៍" នៅក្នុងរបាយការណ៍របស់ទស្សនាវដ្តី Time Magazine" ។
លោកទិនហ្វី ក៏បាននិយាយថា ការនិយាយរបស់អ្នកបើកយន្ដហោះរូបនោះ មិនគួរឱ្យគោរពទាល់តែសោះ លោកក៏បានចោទសំនួរទៅកាន់ លោក David Newberry ដោយបាននិយាយថា "តើអ្នកនឹងមិនភ័យ និងខូចចិត្តមែនឬទេ ប្រសិនបើយន្តហោះធ្លាក់បានកើតឡើងនៅកន្លែងដែលអ្នករស់នៅ? ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមិនថាសញ្ជាតិណាក៏ដោយអាចយល់ចិត្តគ្នាទៅវិញទៅមកកាន់តែច្រើនពីបញ្ហាដ៏សោកសៅមួយនេះ »។
គួរបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុន China Eastern Airlines ដែលធ្វើដំណើរទៅកាន់ទីក្រុង Guangzhou ពីទីក្រុង Kunming បានដឹកមនុស្សចំនួន 132 នាក់នៅលើយន្តហោះ នឹងបានធ្លាក់ទៅបុកភ្នំមួយ កាលពីថ្ងៃពុធ ។ ជាងនេះ ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅពីរត្រូវបានរកឃើញវិញ ទោះជាមូលហេតុនៃការធ្លាក់នេះមិនទាន់ត្រូវបានគេកំណត់នៅឡើយទេ ប៉ុន្ដែ គ្មានអ្នករនរណាម្នាក់ដែលត្រូវបានគេរកឃើញថាមានជីវិតនោះឡើយ។