ផលិតករភាពយន្តជនជាតិឥណ្ឌាលោក Vinod Capri បានបញ្ចេញវីដេអូឃ្លីបរបស់យុវជនម្នាក់ Prateep Mehra អាយុ 19 ឆ្នាំ ដែលកំពុងតែធ្វើការរត់ទៅផ្ទះ វិញក្នុងចំងាយជាង ១០គីឡូម៉េត្រពីកន្លែងធ្វើការរបស់គាត់ ។ នៅក្នុងនោះដែរយុវជនវ័យក្មេងនោះត្រូវបានគេដាក់ឈ្មោះថា Midnight Runner កំពុងតែមានភាពល្បីល្បាញខ្លាំងនៅលើបណ្ដាញសង្គមអ៊ីនធើណេតយ៉ាងខ្លាំង។
បើយោងតាមការសាកសួរនៅតាមផ្លូវយុវជននោះបាននិយាយថា ខ្លួនត្រូវធ្វើការរត់ទៅធ្វើការជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់មកចិញ្ចឹមម្ដាយរបស់គេដែលនៅផ្ទះជាមួយនឹងប្អូនៗ។ នៅពេលដែលបុរសជាអ្នកបើកឡានបានធ្វើការហៅរូបគេជិះក្នុងឡានជាមួយបែរជាយុវជនរូបនោះបាននិយាយថាខ្លួនមិនជិះនោះឡើយ ពោលគឺសុខចិត្ដរត់វិញ។
យុវជនរូបនោះបានបន្ថែមថា ខ្លួនមិនអាចធ្វើការជិះឡានបានឡើយ អ្នកបើកឡានក៏បានបន្ដសួរថាហេតុអ្វី មិនអាចជិះ និងបានបន្ថែមថាគាត់មានភាពភ័យខ្លាចថាយុវជនរូបនោះអាចជួបនឹងហេតុការណ៍មិនល្អណាមួយនៅកណ្ដាលផ្លូវនៅក្នុងទីក្រុងដេលី ។ ប៉ុន្ដែយុវជនរូបនោះបាននិយាយថា មិនអីទេ គេអាចរត់មើលផ្លូវតាមភ្លើងបំភ្លឺតាមឡានដែលគេជិះមកបាន ជាពិសេសគឺគាត់មានក្ដីស្រម៉ៃចង់ក្លាយជាទាហានម្នាក់ ដើម្បីមុខមាត់គ្រួសារ ដូច្នេះគាត់ត្រូវតែរត់បើទោះបីជាត្រូវធ្វើការផ្លូវឆ្ងាយក៏ដោយក៏វាអាចជាឱកាសដ៏ល្អមួយសម្រាប់ឱ្យលោកខ្លួនជាទាហានដ៏រឹងមាំម្នាក់៕