ក្រោយពីហេតុការណ៍ នៅក្នុងកម្មវិធីពានរង្វាន់ Oscar នៅពេលដែល Will Smith បានធ្វើការទះកំផ្លៀងយ៉ាងពេញទំហឹងទៅលើ ពិធីករលោក Chris Rock មនុស្សម្នាក់ជាច្រើនបានស្នើឱ្យលោក Will Smith ចាកចេញពីកម្មវិធី Oscars Academy ប៉ុន្ដែត្រូវបានលោកធ្វើការបដិសេធដោយមិនចាកចេញនោះឡើយ ។
ការឡើងទះកំផ្លៀងលោក Chris Rock បានធ្វើឡើងកំឡុងពេលដែលលោកកំពុងតែធ្វើការអត្ថាធិប្បាយកំប្លែងមួយដោយប្រៀបប្រដូចប្រពន្ធរបស់លោក Smith ទៅនឹងតួអង្គមួយនៅក្នុងរឿង "G.I. Jane" ក្នុងកំឡុងឆ្នាំ 1997 ទៅនឹងតួអង្គ Demi Moore ដែលបានធ្វើការកោរសក់របស់នាង ខណៈការដែលប្រពន្ធលោក Will Smith ធ្វើការកោរសក់ដោយសាតែជំងឺ។
Academy of Motion Picture Arts and Sciences ដែលជាអ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់ Oscar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា " យើងមិននឹកស្មានសោះថាវាកើតឡើងដូច្នោះសោះ ដោយយើងកំពុងតែចាត់វិធានការចំពោះ លោក Will Smith នៅក្នុងការបង្កហេតុរបស់លោក ដែលវាខុសពីគោលការន៍របស់ខ្លួន នូវ ការប្រើពាក្យមិនសមរម្យ ការបង្កអាកប្បកិរិយាមិនសមរម្យ ឬការគម្រាមកំហែងដែលវាធ្វើឱ្យខូចសុចរិតភាពរបស់ Academy Oscar"។
ជាងនេះ Academy of Motion Picture Arts and Sciences ក៏បានបញ្ជាក់ថាការអនុម័តនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី ១៨ ខែមេសា ចំពោះកិច្ចប្រជុំថានឹងមានការដាក់ទណ្ឌកម្ម ការផ្អាក ឬក៏ការបណ្ដេញលោក Will Smith ចេញពីសមាជិកនៃពានរង្វាន់មួយនេះ បើទោះបីជាលោកបានធ្វើការសុំទោសលោក Chris Rock និង Academy Oscar ក៏ដោយ៕