ក្រោយពីធ្វើការគ្រប់គ្រងទៅលើមេរោគឆ្លងប្រភេទទី២ របស់វីរុសអូមេក្រុង BA.2 រួចមក ពេលនេះមន្ដ្រីសុខភាព អន្តរជាតិកំពុងបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅកាន់វ៉ារ្យ៉ង់ថ្មីដែលមានលក្ខណៈប្រែប្រួលលឿន ដែលមានសមត្ថភាពអាចឆ្លងកាន់តែលឿននិងឆាប់រហ័សជាងវីរុសបំលែងខ្លួនប្រភេទទី២ អូមេក្រុង BA.2 នោះគឺវីរុស កូនកាត់ ប្រភេទថ្មី XE ។
រហូតមកដល់ពេលនេះ មេរោគកូនកាត់ ឬកូនកាត់ចំនួនបីត្រូវបានរកឃើញដូចជា XD, XF, XE ដែលក្នុងនោះ វីរុស XDគឺការរួមបញ្ចូលគ្នានៃវីរុស Delta វីរុស XF គឺការរួមបញ្ចូលគ្នានៃវីរុស Omicron និងទីបីគឺ XE ជាប្រភេទកូនកាត់នៃវីររុស Omicronប្រភេទ1&2 BA.1 និង BA.2។
យោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា មេរោគ XE ដែលអាចឆ្លងបានខ្ពស់ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី 19 ខែមករា ហើយមានករណីដែលបានកត់ត្រាច្រើនជាង 600 ករណីនៅក្នុងចក្រភពអង់គ្លេសចាប់តាំងពីពេលនោះមក។
ការស្រាវជ្រាវបឋមបង្ហាញថា XE មានសមត្ថភាពឆ្លងប្រហែលជា 10% ដែលច្រើនជាងវីរុសប្រភេទទី ២ អូមេក្រុង BA.2 នឹងមានសមត្ថភាពអាចឆ្លងបាន 50-60% ច្រើនជាង omicron មុនរបស់វា នេះបើយោងតាមវេជ្ជបណ្ឌិត Anthony Fauci ដែលជាអ្នកជំនាញជំងឺឆ្លងកំពូលរបស់ប្រទេសអង់គ្លេស។