មិនដែលឃើញទេច្រើនណាស់!! ស្ដ្រីម្នាក់សម្រាល បានកូនភ្លោះរហូតដល់ទៅ …មានវីដេអូ!
Sophea
-

នៅថ្ងៃទី 2 ខែមេសា ឆ្នាំ 2022 គេហទំព័ររបស់ South China Morning Post ។ របាយការណ៍អំពីករណីដ៏កម្រ នៅពេលដែលវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Qi Lu នៃសាកលវិទ្យាល័យ Shandong ខេត្ត Shandong ប្រទេសចិន បានសម្រេចចិត្តធ្វើការសម្រាលជូនស្ដ្រីម្នាក់ ដែលកំពុងតែធ្វើការពរពោះកូនភ្លោះចំនួន ៤ នៅក្នុងពោះ ដោយកូននីមួយៗត្រូវសម្រាលនៅក្នុងថ្ងៃផ្សេងៗគ្នា ដើម្បីធ្វើការកាត់បន្ថយហានិភ័យនៃផលវិបាក ចំពោះម្ដាយ ដោយកូនពីរនាក់ត្រូវបានសម្រាលនិងពីរនាក់ទៀតកំពុងតែស្ថិតនៅក្នុងពោះនៅឡើយ។ 

លោក Ma Yuyan វេជ្ជបណ្ឌិតដែលមើលថែម្តាយ បាននិយាយថា ម្តាយដែលមានអាយុទើបតែ 22 ឆ្នាំបានសម្រាលបានកូនប្រុសដំបូងរបស់នាងនៅថ្ងៃទី 22 ខែមីនាក្នុង 25 សប្តាហ៍និង 6 ថ្ងៃនៃគភ៌។ ក្នុង ថ្ងៃទី 2 4 ទារកទាំងពីរនាក់ នៅពេលនេះត្រូវបានធ្វើការចិញ្ចឹមនៅក្នុងកញ្ចក់ ។ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​ពន្យារ​ពេល​សម្រាល​ទារក​ពីរ​នាក់​ទៀត​ក្នុង​ផ្ទៃ។ នេះដោយសារតែទារកមិនគ្រប់ខែងាយនឹងកើតមានផលវិបាក ហើយទារកពីរនាក់ដំបូងក៏កើតមិនគ្រប់ខែផងដែរ។ គ្រូពេទ្យ​បារម្ភ​ថា​ប្រសិន​បើ​ទារក​ទាំង​បួន​នាក់​ត្រូវ​បាន​សម្រាល​ក្នុង​ពេល​តែ​មួយ​នោះ​អាច​នឹង​មាន​ផលវិបាក​ដែល​បង្ក​ហានិភ័យ​ដល់​ការ​រស់រាន​មាន​ជីវិត​របស់​ទារក​ទាំង​បួន​នាក់​។

ឪពុករបស់ទារកគឺលោក Chu បាននិយាយថា កំឡុងពេលពិនិត្យផ្ទៃពោះគាត់មិនបានឃើញកូននៅក្នុងផ្ទៃប្រពន្ធគាត់ទាំងអស់នោះទេ ដោយសារតែទារកមានការបិទបាំងមើលមិនឃើញ ទើបមិនសូវចាប់អារម្មណ៍ លុះដល់ពិនិត្យលើកក្រោយទើបរកឃើញថាប្រពន្ធរបស់ខ្លួនពិតជាពរពោះកូនភ្លោះដល់ទៅ 4 នាក់ ។ ជាងនេះ លោក Chu  តែងតែធ្វើការម៉ាស្សាជើងប្រពន្ធរបស់គាត់ជារៀងរាល់ថ្ងៃ ដោយសារតែជើងរបស់គាត់ហើមអំឡុងពេលមានផ្ទៃពោះ។ 

ទោះ​ជា​យ៉ាង​ណា លោក​ដឹង​គុណ​ភរិយា​យ៉ាង​ខ្លាំង ព្រោះ​នាង​ត្រូវ​ស៊ូទ្រាំ​នឹង​ការ​លំបាក​បំផុត។ ដោយក្នុងនោះដែរលោកក៏ត្រូវការប្រឈមនឹងហិរញ្ញវត្ថុដ៏ធំផងដែរ ដោយ​សារ​តែ​គាត់​និង​ប្រពន្ធ​គាត់​រស់​នៅ​ក្នុង​តំបន់​ជន​បទ​មាន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ត្រឹម​តែ​ ៦០០០ យន់ (ប្រហែល ៩៥០ដុល្លាអាមេរិក)  តែ​គាត់​ធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន។ ខណៈពេលដែលតម្រូវការរបស់កូនគាត់មានរហូតដល់ ១០,០០០ យន់ (ប្រហែល ១៦០០ ដុល្លារអាមេរិក) សម្រាប់ទារកក្នុងមួយថ្ងៃ។

ក្នុងនោះលោកវេជ្ជបណ្ឌិត Ma Yuyan បាននិយាយថានាងមិនណែនាំស្ត្រីឱ្យមានគភ៌ច្រើននោះទេ ដោយសារតែមានឱកាសខ្ពស់នៃការកើតមិនគ្រប់ខែ វាក៏មានសក្តានុពលសម្រាប់ផលវិបាកផ្សេងទៀតដូចជាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដែលគ្រូពេទ្យណែនាំឱ្យគូស្វាមីភរិយាពិចារណាជម្រើសសម្រាប់កាត់បន្ថយចំនួនទារកដែលមិនទាន់កើត ទោះបីជាជាទូទៅ ការមានផ្ទៃពោះភ្លោះគឺមានសុវត្ថិភាពក៏ដោយ។

សូមទស្សនាវិដេអូ!!!!!