កនៅថ្ងៃសុក្រ (1 មេសា 2022) ប្រទេសម៉ាឡេស៊ីបានធ្វើការបើកព្រំដែនរបស់ជាផ្លូវការវិញ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩។ ដែលការបើកនូវព្រំដែននេះ ក៏អាចជាថ្ងៃរីករាយដែលធ្វើឱ្យប្រជាជនម៉ាឡេស៊ីជាច្រើនដែលកំពុងរស់នៅក្នុងប្រទេស និងធ្វើការនៅក្នុងប្រទេសសិង្ហបុរីមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងវិញទៅវិញទៅមកជាពិសេសសម្រាប់ប្រជាជនដែលខកខានធ្វើការជួបសាច់ញាតិផងដែរ។
ក្នុងអំឡុងពេលថ្ងៃដំបូងនៃការបើកព្រំដែនឡើងវិញ ប្រជាជនសិង្ហបុរីជាច្រើនក៏បានឆ្លៀតឱកាសនាំគ្នាធ្វើដំណើរឆ្លងកាត់ចូលមកប្រទេសម៉ាឡេស៊ីផង តាមដីគោកផងដែរ។ ជាក់ស្តែង ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិ Bernama អ្នកដំណើរសរុបចំនួន 33,700 នាក់បានធ្វើដំណើរឆ្លងកាត់តាមបុស្ដិ៍ព្រំដែន Woodlands និង Tuas គិតត្រឹមម៉ោង 5 ល្ងាចថ្ងៃសុក្រ។
ចំនួននេះគឺយោងទៅតាមអាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យរបស់សិង្ហបុរី (ICA) ដែលមនុស្សចំនួន 6,100 នាក់បានធ្វើដំណើរចូលប្រទេសសិង្ហបុរី ដែលរួមមាន: 3,500នាក់ ធ្វើដំណើរតាមឡានក្រុង 1,600នាក់តាមឡាន និងម៉ូតូ 1000នាក់។ ទន្ទឹមនឹងនេះដែរ ២៧,៦០០ នាក់ផ្សេងទៀតបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដែលរួមមាន 9,700នាក់ តាមឡាន 9,400 នាក់ តាមឡានក្រុង និង 8,500នាក់ ដោយម៉ូតូ។ សរុបមក ដំណើរការនៃការបើកព្រំដែនឡើងវិញ ប្រព្រឹត្តទៅដោយរលូន ហើយមិនមានឧប្បត្តិហេតុណាមួយត្រូវបានរាយការណ៍ទេ ក្នុងអំឡុងពេលថ្ងៃដំបូងនៃការបើកព្រំដែនឡើងវិញ។
នៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2022 ម៉ាឡេស៊ី និងសិង្ហបុរីបានប្រកាសថាពួកគេបានយល់ព្រមបើកព្រំដែនដីរបស់ពួកគេឡើងវិញសម្រាប់អ្នកដំណើរដែលបានទទួលថ្នាំបង្ការពេញលេញចាប់ពីថ្ងៃទី 1 ខែមេសា។ អ្នកធ្វើដំណើរមិនចាំបាច់ធ្វើតេស្ត Covid-19 មុនចេញដំណើរ និងមកដល់ ឬត្រូវដាក់ឱ្យនៅដាច់ដោយឡែករវាងប្រទេសទាំងពីរនោះឡើយ ។