ថ្ងៃទី 5 ខែមេសា ឆ្នាំ 2022 ក្នុងតំបន់ផ្លូវលេខ ៤០១ ស្រុកស៊ីឆន ខេត្ត នគរស៊ីធម្មរាត មានគ្រួសារមួយកំពុងតែជួប ទុ ក្ខ ជាខ្លាំង ដោយត្រូវម្ដាយរបស់ខ្លួនឈ្មោះ នូណូយ ប្រាកុងកែវ អាយុ ៧៥ឆ្នាំ ទទួលម រ ណ ភា ព ។ ដោយសាច់ញាតិនិងក្រុមគ្រួសារ កំពុងតែរៀបចំធ្វើពិធីបុ ណ្យ ស ព មិនទាន់នឹងចប់ផង ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្ដបន្ទាប់ជាច្រើនថ្ងៃ ដែលធ្វើឱ្យរោងបុណ្យនោះត្រូវលិចទឹកជោគជាំតែម្ដង ដោយមិនស្រកនោះឡើយ ។
ដោយមិនអាចធ្វើការ បូ ជា ម្ដាយរបស់ខ្លួនបាន ដោយសារតែទីតាំងនៃផ្ទះត្រូវបានទឹកលិច គ្មានសេសសល់នោះឡើយ ។ ក្រោយពីកងកម្លាំងយោធា ដែលបានធ្វើការចុះជួយភូមិស្រុក ឃើញដូច្នេះ ក៏បាននាំគ្នាប្រមូលកម្លាំងជិត 20នាក់ និងអ្នកភូមិស្រុកមកធ្វើការជួយ សម្រួលទុក្ខចំពោះគ្រួសារខាងលើដែលកំពុងតែមានទុក្ខជាទម្ងន់ទៅហើយ បែរជាមកជួបហេតុការណ៍ដ៏ក្រៀមក្រំមួយនេះបន្ថែមទៀត។
ក្នុងនោះកងកម្លាំងយោធា និងប្រជាជន បាននាំគ្នាដង្ហែ ម ឈូ ស ឆ្លងកាត់ទឹកជំនន់តែម្ដង ដោយបាននាំគ្នា លី ម ឈូ សពីផ្ទះ ស ព ប្រហែលជាចំងាយ 300 ម៉ែត្រ ទៅដាក់ទីទួលមានសុវត្ថិភាព ។ រួចក៏បាននាំយករថយន្តយោធាដឹកទៅធ្វើបុណ្យនៅវត្តណាឡៃ ស្រុកសាលាក្រៅ ព្រោះទីនោះជាទីតាំងខ្ពស់ មានសុវត្ថិភាព មិនលិចទឹក ដែលស្ថិតនៅចម្ងាយ ២ គីឡូម៉ែត្រ ពីផ្ទះលិចទឹក នៃពិធីបុណ្យ ស ព ខាងលើ ។