អ្នកវិទ្យាសាស្ត្រកំពុងធ្វើការចាត់ទុកនូវគំរូហ្វូស៊ីល ដាយណូស័រ ដែលត្រូវបានរកឃើញថា គឺជាហ្វូស៊ីលដែលមានការរក្សាទុកដ៏ល្អបំផុតមិនធ្លាប់មានពីមុនមក។ ហ្វូស៊ីលមួយនោះ ត្រូវបានរកឃើញដោយចៃដន្យដោយអ្នកស្ទង់មតិនៅជិតតំបន់ Citico Creek នៅលើព្រៃជាតិ Cherokee ។ ដោយ ហ្វូស៊ីលនេះ ត្រូវបានគេធ្វើការប៉ាន់ប្រមាណថាវាគួរតែមានអាយុកាលជាង 77 លានឆ្នាំ ប៉ុន្តែស្បែក ឆ្អឹង និងសរីរាង្គហាក់ដូចជានៅដដែល។ យោងតាមសារមន្ទីប្រវត្តិសាស្រ្តធម្មជាតិ ETSU នៅទីក្រុង Grey រដ្ឋ Tennessee ដែលថ្មីៗនេះបានបង្ហាញពីការរកឃើញ ដាយណូស័រត្រូវបានថែរក្សាយ៉ាងល្អ ដែលបានធ្វើការហៅការរកឃើញនេះថា "ម៉ាំមីដាយណូស័រ" ។
ក្រុមអ្នកស្រាវជ្រាវដែលពិនិត្យមើលការរកឃើញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកម្រិតនៃការរក្សាទុកស្ទើរតែមិនធ្លាប់មានពីមុនមក។ ស្បែក ធ្មេញ និងសូម្បីតែសម្បុរខ្លះរបស់សត្វមួយនេះ គឺមិនធ្លាប់មានពីមុនមក។ ក្នុងនោះអ្នកស្រាវជ្រាវម្នាក់បាននិយាយថា “អ្នកមិនចាំបាច់ប្រើការស្រមើលស្រមៃច្រើនដើម្បីបង្កើតរូបរាងរបស់វាឡើងវិញនោះទេ ព្រោះបើមើលទៅគឺរូបរាងរបស់វានៅទាំងស្រុង ហាក់ដូចជាវាកំពុងតែដេកអញ្ចឹង »។
ទោះបីជាម៉ាំមីដាយណូស័រអាចនៅដដែលបានយូរប៉ុណ្ណាក៏ដោយ ក៏វានៅតែជាអាថ៌កំបាំងមួយនៅក្នុងការស្រាវជ្រាវដដែល។ នៅក្នុងនោះអ្នកស្រាវជ្រាវបានធ្វើការអត្ថាធិប្បាយថា សត្វដាយណូស័រអាចនឹងត្រូវបានទឹកហូរ ដោយពាំនាំសាកសពរបស់វាហូរកាត់ទឹកទន្លេ រួចលិចកប់បាត់ក្នុងបាតសមុទ្រកាលពីបុរាណ រហូតដល់ដល់សណ្ឋានដីនៃទឹកសមុទ្រមានការប្រែប្រួលទើបធ្វើឱ្យ ហ្វូស៊ីល មួយនេះផុសឡើង។
លោកបណ្ឌិត James Harvin មានប្រសាសន៍ថា ហ្វូស៊ីលនៃសត្វដាយណូស័រនោះមានឈ្មោះ Appalachiosaurus អ្នកជំនាញការអភិរក្សកំពុងស្វែងរកការសរសេរកូដវាជា DNA ។ "ដោយដឹងថាសត្វនេះធ្លាប់ដើរជុំវិញតំបន់ដែលបានរកឃើញនោះ។ ក្នុងនោះលោកបានបន្ថែមថា យើងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការស្តាររូបរាងប្រភេទសត្វឡើងវិញ។