ស្ដែងៗ! យន្ដហោះដឹកទំនិញ DHL បា ក់ ជាពីរ ក្រោយពីរអិលចេញពីផ្លូវរត់ក្នុងព្រលានយន្ដហោះ មានវីដេអូស្ដែងៗតែម្ដង!
Sophea
-

COSTA RICA ៖​ យន្តហោះដឹកទំនិញរបស់ DHL បានរអិលចេញពីផ្លូវរត់ ហើយបែ ក ជាពីរពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ San Jose Capital ថ្ងៃទី 7 ខែមេសា។

យន្តហោះ Boeing-757 ដែលដំណើរការដោយក្រុមហ៊ុន DHL បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Juan Santamaria នៅជាយក្រុង San Jose ឆ្ពោះទៅប្រទេស Guatemala នៅថ្ងៃត្រង់ថ្ងៃទី 7 ខែមេសា ប៉ុន្តែបានត្រលប់មកវិញប្រហែល 25 នាទីក្រោយមកដើម្បីធ្វើការចុះចតជាបន្ទាន់។ លោក Luis Miranda Munoz នាយករងអាកាសចរណ៍ស៊ីវិលរបស់ប្រទេសកូស្តារីកា បាននិយាយថា នាវិកបានរកឃើញថាយន្តហោះដែលមានអាយុកាល 22 ឆ្នាំមួយគ្រឿងនេះ មានបញ្ហាប្រព័ន្ធធារាសាស្ត្រ ( hydraulic system problem )។

នៅពេលដែលយន្តហោះចុះ និងរអិលចេញពីផ្លូវ ផ្សែងហុយចេញពីយន្តហោះពណ៌លឿង ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ DHL ។ បន្ទាប់មក យន្តហោះបានបែកពាក់កណ្តាល ដោយបង្ហាញទំនិញនៅក្នុងកាប៊ីន។ អ្នកបើកយន្តហោះទាំងពីរនាក់ត្រូវបានជម្លៀសចេញដោយគ្មានរ បួ សនោះឡើយ។

អ្នកនាំពាក្យរបស់ DHL បាននិយាយថា នាវិកមិនមានបញ្ហាអ្វីធំដុំទេ ហើយសមាជិកនាវិកម្នាក់កំពុងទទួលការពិនិត្យសុខភាព ដើម្បីជាការប្រុងប្រយ័ត្ន។ DHL និងអាជ្ញាធរអាកាសយានដ្ឋានបាននិយាយថា ពួកគេកំពុងធ្វើការរួមគ្នាដើម្បីផ្លាស់ទីយន្តហោះ។ DHL បាននិយាយថា "ក្រុមឆ្លើយតបឧ ប្ប ត្តិ ហេ តុ របស់ DHL បានធ្វើការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើងជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីកំណត់នូវបញ្ហាអ្វីដែលបានកើតឡើង" ។

ប្រតិបត្តិករអាកាសយានដ្ឋាន លោកAeris បាននិយាយថា ឧបទ្ទវហេតុនេះបណ្តាលឱ្យអាកាសយានដ្ឋានត្រូវបិទរយៈពេល 5 ម៉ោងរហូតដល់ម៉ោង 3 និង 30 នាទីរសៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃដដែល។ Aeris បាននិយាយថា អ្នកដំណើរប្រហែល 8,500 នាក់ និងជើងហោះហើរពាណិជ្ជកម្ម និងទំនិញចំនួន 57 ត្រូវបានរងផលប៉ះពាល់ដោយឧ ប ទ្ទ វ ហេ តុ នេះ។

សូមទស្សនាវីដេអូខាងក្រោម៖