វិចិត្រករគំនូរជីវចលដ៏ល្បីល្បាញ Fujiko A Fujio ដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើតរឿងតុក្កតាដ៏ល្បីដូចជា "Ninja Hattori-kun" និង "The Laughing Salesman" និងជាសហអ្នកបង្កើតរឿង Doreamon បានទទួលមរណភាពក្នុងអាយុ 88 ឆ្នាំ។ គាត់បានស្លាប់នៅផ្ទះរបស់គាត់ក្នុង Kawasaki នៅជិតទីក្រុងតូក្យូ នេះបើយោងតាមប៉ូលីស។
ប៉ូលីសបានទទួលដំណឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ថា Fujiko បានដួលនៅផ្ទះរបស់គាត់។ ពេលមន្ត្រីប៉ូលិសទៅដល់កន្លែងកើតហេតុ Fujiko បានស្លាប់បាត់ទៅហើយ។ ប៉ូលីសកំពុងស៊ើបអង្កេតមូលហេតុនៃការស្លាប់នេះ។ ការពិនិត្យបឋមឃើញថា មិនមានស្លាកស្នាមរបួសខាងក្រៅឡើយ ។
ក្នុងឆ្នាំ 2008 Fujiko A. Fujio បានទទួលរង្វាន់ Order of the Rising Sun, Gold Rays with Rosette ។
លោក Fujiko A. Fujio ដែលមានឈ្មោះពិតថា Motoo Abiko បានធ្វើការជាមួយមិត្តកុមារភាពរបស់គាត់គឺលោក Fujiko F. Fujio ដែលមានឈ្មោះពិតថា (Hiroshi Fujimoto) ដែលជាអ្នកបង្កើតរឿងតុក្កតាដ៏ល្បីល្បាញ "Doraemon" ដែលជាស៊េរីគំនូរជីវចលដ៏ពេញនិយមបំផុតមួយនៅជុំវិញពិភពលោក។ តុក្កតា Doraemon ដំណើរការពីឆ្នាំ 1970 ដល់ឆ្នាំ 1996។ អ្នកទាំងពីរបានធ្វើការជាមួយគ្នារហូតដល់ចែកផ្លូវគ្នានៅឆ្នាំ 1987 ដោយសារតែលោក Fujiko F. Fujio បានស្លាប់ដោយសារតែជំងឺមហារីក។