ប្រទេសកូរ៉េខាងជើងបន្តវាយកម្ទេចសណ្ឋាគារ និងទីលានវាយកូនហ្គោលរបស់កូរ៉េខាងត្បូងនៅលើភ្នំ Kumgang ដែលជាសំណង់ចុងក្រោយគេបង្អស់ដែលត្រូវបានរាយការណ៍ថាត្រូវបានបំផ្លាញដោយរដ្ឋធានីមួយនេះ ដែលទីតាំងមួយនោះធ្លាប់ជាកន្លែងនៃគម្រោងសហប្រតិបត្ដការទេសចរណ៍រវាងកូរ៉េទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានដកស្រង់សម្តីមន្ត្រីម្នាក់នៅក្រសួងបង្រួបបង្រួមជាតិថា "ការវាយកម្ទេចសណ្ឋាគារ Haegumgang និងទីលានវាយកូនហ្គោលកំពុងដំណើរការ" ។ ជាងនេះផងដែរ ចំពោះព្រឹត្ដិការណ៍មួយនោះមិនត្រូវបានធ្វើការផ្តល់ព័ត៌មានលម្អិតនោះឡើយ ព្រោះវាជាការសម្ងាត់ដែលខ្លួនកំពុងតែធ្វើការស៊ើបការណ៍។
កូរ៉េខាងជើងបាននិយាយថា រដ្ឋាភិបាលក៏បានវាយកម្ទេចរមណីយដ្ឋាន Ananti Golf and Spa Resort កាលពីថ្ងៃទី 9 និង 10 ខែមេសា នេះបើយោងតាមរូបភាពដែលទទួលបានពីផ្កាយរណប Planet Labs ។ មន្ត្រីម្នាក់នៅក្រសួងបង្រួបបង្រួមបាននិយាយថា "យើងអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពឯកតោភាគីដែលរំលោភលើសិទ្ធិអចលនទ្រព្យរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង" ។
ជាងនេះផងដែរនៅលើភ្នំ Kumgang ដែលជារមណីយដ្ឋានដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងជើង ។ កាលពីឆ្នាំ 2019 គីម ជុងអ៊ុន បានបញ្ជាមន្ដ្រីក្រោមឱវាទរបស់ខ្លួន ឱ្យនាំគ្នាធ្វើការរុះរើសណ្ឋារគារចាស់ៗ និងសំណង់ដ៏ទៃទៀតចោល ដែលខ្លួនមិនពេញចិត្ដនិងមើលទៅឃើញថាមានការទើសភ្នែកដូចគ្នា។