ក្នុងរយៈពេល72 ម៉ោងសម្រាប់ការអនុម័តការស្នើសុំប្រាក់កម្ចីរបស់លោកអ្នក
សីហា
-


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ side hustle Microfinance plcដែលទើបនឹងបើកថ្មី ដែលកម្រមាននៅលើទីផ្សារជាមួយនឹងរបៀបប្រតិបត្តិការបែបឌីជីថល ហើយបានដាក់ឱ្យដំណើរការផែនការសកម្មភាព "កម្ចីខ្នាតតូច" ជាមួយនឹងអត្រាការប្រាក់ 0% និងការអនុម័តប្រាក់កម្ចីរហ័សក្នុងរយៈពេល 72 ម៉ោង ដែលណែនាំអ្នកប្រើប្រាស់ឱ្យបង្កើត "អត្តសញ្ញាណហិរញ្ញវត្ថុថ្មី" ដោយផ្ទាល់ខ្លួនរបស់ពួកគេ និងប្រមូល "ឥណទាន" ។

【តើលោកអ្នកធ្លាប់កម្ចីប្រាក់ដែលទេ? ការប្រធៀបទម្រង់កម្ចីបែបប្រពៃណី និងការត្រួតពិនិត្យអនុម័តលឿនក្នុងរយៈពេល 72 ម៉ោង]

ប្រសិនបើអ្នកចង់ក្លាយជាថៅកែផ្ទាល់ខ្លួនរបស់អ្នក និងចាប់ផ្តើមអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនរបស់អ្នក អ្នកប្រហែលជាត្រូវដឹងពីដំណើរការដូចខាងក្រោម៖

ជាធម្មតាដំណើរការប្រាក់កម្ចីប្រហែលដូចជា៖ អ្នកត្រូវបំពេញទម្រង់បែបបទជាច្រើន, ទៅស្ថាប័នជាច្រើនដង។ បន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់ និងត្រួតពិនិត្យភាពឯកជន ក្នុងអំឡុងពេលនេះមិត្តរបស់អ្នកអាចទទួលបានការហៅទូរសព្ទជាច្រើនដងពីធនាគារ។ គ្រួសារក៏នឹងត្រូវបញ្ជាក់ផងដែរថាការងាររបស់ពួកគេគឺពិតប្រាកដ ហើយពេលវេលាអាចចំណាយលើសពីពាក់កណ្តាល បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យរួច។

ម្យ៉ាងវិញទៀតគឺស្ថិតនៅក្រោមលក្ខខណ្ឌកម្ចីមានទ្រព្យធានា៖ប្រសិនបើមិនមាន? នោះប្រហែលជាមិនត្រូវបានផ្តល់ប្រាក់កម្ចីតាំងពីដំបូងឡើយ។

កម្មវិធី "កម្ចីខ្នាតតូច" របស់ Side Hustle MFI ត្រូវបានដាក់ឱ្យដំណើរការដើម្បីបំពេញចន្លោះខ្វះខាតនៃទីផ្សារ។ ដាក់ពាក្យតាមអ៊ីនធឺណិត ហើយសន្យាថានឹងបញ្ចប់ការពិនិត្យឡើងវិញក្នុងរយៈពេល 72 ម៉ោងបន្ទាប់ពីឯកសារត្រូវបានរៀបចំរួចរាល់។ បន្ថែមពីលើភាពងាយស្រួលសម្រាប់អតិថិជន និងការលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យប្រើប្រាស់ហិរញ្ញវត្ថុកាន់តែច្រើន ដោយមានហេតុផលសំខាន់ជាងនេះគឺ៖ការកម្ចីប្រាក់មិនត្រូវបានមើលឃើញថាជារឿងគួរឱ្យអាម៉ាស់នោះទេ មានតែអ្នកទទួលខុសត្រូវដែលមានផែនការពេញលេញសម្រាប់អនាគតប៉ុណ្ណោះដែលនឹងប្រើប្រាស់ការកម្ចីប្រាក់នេះ។

ចាប់ផ្តើមពីកម្ចីខ្នាតតូច ទៅធំ ដូចជាការលេងហ្គេម

ទំហំកម្ចីឥណទានដំបូងចាប់ផ្តើមពី២០០ដុល្លារឡើងទៅ ប៉ុន្តែទំហំឥណទានរបស់អតិថិជននឹងត្រូវបានកើនឡើងជាលំដាប់រហូតដល់អតិបរមា៣២០០ដុល្លារបន្ទាប់ពីចំនួនកម្ចីច្រើនដង។តាមរបៀបនេះ វាមិនត្រឹមតែអាចជួយអតិថិជនបង្កើនសមិទ្ធផលរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះពីវិធីគ្រប់គ្រងហិរញ្ញវត្ថុដ៏ល្អផងដែរនិងបង្កើតមូលដ្ឋានគ្រឹះនៃទំនាក់ទំនងអតិថិជនយូរអង្វែង។

លោក David Ou ប្រធានក្រុមហ៊ុន Side Hustle MFI បាននិយាយថា"ប្រហែលជាមានមនុស្សមួយចំនួននឹងនិយាយថា: អោយខ្ចីត្រឹមតែ 200 ដុល្លារទេ? ខ្ញុំសុំកម្ចីនៅស្ថាប័នផ្សេងយ៉ាងហោចណាស់ក៏បាន 1,000 ដុល្លារដែរ! ប៉ុន្តែអ្វីដែលពួកគេមិនបានឃើញនោះគឺថា ទោះបីជាយើងចាប់ផ្តើមជាមួយកម្ចីត្រឹមតែ 200 ដុល្លារក៏ពិតមែន ប៉ុន្តែអតិថិជនអាចស្នើកម្ចីឥណទានគ្មានទ្រព្យបញ្ចាំរហូតដល់ទៅ 3,200 ដុល្លារឯណោះនាពេលអនាគត។ លោក David Ou បានសន្យាថានឹងបើកបណ្តាញបន្ថែមទៀតដើម្បីពង្រីកទំហំឥណទាននាពេលអនាគត។ ហើយម៉្យាងវិញទៀតនោះ អ្នកអាចបង្កើនទំហំប្រាក់កម្ចីរបស់អ្នកបានដោយណែនាំមិត្តភក្តិស្នើរសុំចូលរួមកម្ចីដែរ រឺចូលរៀនវគ្គបណ្តុះបណ្តាលហិរញ្ញវត្ថុខាងស្ថាប័នផ្ទាល់។

Side Hustle MFI ព្យាយាមបង្កើតអត្តសញ្ញាណ និងឥណទានរបស់អតិថិជននៅក្នុងពិភពហិរញ្ញវត្ថុតាមគំរោងកម្ចីខ្នាតតូច និងច្រើនដង ហើយទាញយកសិទ្ធិជាមូលដ្ឋានវិញរបស់អតិថិជន។ យើងខ្ញុំជឿជាក់ថាធនាគារមិនត្រឹមតែអាចបម្រើអ្នកវិនិយោគិនតែប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើងផងដែរ៕