មនុស្សខ្លះចូលចិត្តសត្វព្រៃនិងមនុស្សខ្លះទៀតមិនសូវចូលចិត្ដសត្វព្រៃនោះឡើយព្រោះតែវាអាចធ្វើការបង្កគ្រោះថ្នាក់ដល់យើងគ្រប់ពេលវេលា ។ ប៉ុន្តែជាការពិតណាស់ សត្វទាំងនោះគួរតែនៅក្នុងព្រៃ នៅក្នុងឧទ្យាន ឬនៅក្នុងសួនសត្វ ដែលអាចត្រូវបានទទួលមើលការថែទាំដាច់ឆ្ងាយដោយឡែក ក្នុងការការពារសុវត្ថិភាព របស់ប្រជាជន ព្រោះថាប្រសិនបើថ្ងៃណាមួយវាមានវត្ដមាននៅទីលំនៅឋានរបស់ប្រជាជនមានការភ្ញាក់ផ្អើល ដោយវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដូចជាហេតុការណ៍ខាងក្រោមនេះផងដែរ។
នៅថ្ងៃទី 6 ខែឧសភា ឆ្នាំ 2022 គេហទំព័រ Independent បានបង្ហាញឱ្យដឹងថា អ្នកភូមិម្នាក់រស់នៅក្នុងភូមិ Mutiribu ស្រុក Meru នៃប្រទេសកេនយ៉ា ដែលមានចម្ងាយត្រឹមតែមួយគីឡូម៉ែត្រពីឧទ្យានជាតិ Mount Kenya រាយការណ៍ពីឧបទ្ទវហេតុនៃការប្រទះឃើញសត្វតោមួយក្បាល ទៅកាន់បុគ្គលិកមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្លាមៗ។ ក្រោយពីបានប្រទះឃើញ មានសត្វតោមួយក្បាលកំពុងលាក់ខ្លួនក្នុងស្មៅជុំវិញផ្ទះ។
មន្ដ្រីបុគ្គលិកនៃមជ្ឈមណ្ឌលសង្រ្គោះ ក៏បានធ្វើប្រញាប់ប្រញាល់ដឹកនាំក្រុមដោយមានឧបករណ៍សម្រាប់ការគ្រប់គ្រង។ ភ្លាមៗនោះបានមកដល់ផ្ទះក្រោយពេលកើតហេតុ ពេលមកដល់សមត្ថកិច្ចបានព្យាយាមដេញតោឱ្យផុតពីសម្ងំ ។ ប៉ុន្តែវាមិនដំណើរការទេ សត្វតោនៅតែគ្មានចលនា។ ក្រោយពីព្យាយាមអស់មួយរយៈ មន្ត្រីចាប់ផ្តើមសម្គាល់ឃើញមានភាពខុសប្រក្រតី ដោយសត្វតោនេះមានភាពស្ងប់ស្ងាត់ពេក សូម្បីតែដង្ហើមក៏វាមិនដកនោះឡើយ។
លទ្ធផលចុងក្រោយបានបង្ហាញថា សត្វតោនោះមិនមែនជាសត្វតោពិតប្រាកដទេ ប៉ុន្តែគ្រាន់តែជាសត្វតោដែលនៅលើថង់ទិញទំនិញប៉ុណ្ណោះ។ ដែលម្ចាស់ផ្ទះបាននាំយកមកតំបន់នោះបានយកមកធ្វើការដើមផ្លែប័រដើម្បីកុំឱ្យស្ងួត ប៉ុន្តែពេលដែលអ្នកក្នុងផ្ទះជួបប្រទះឃើញតែក្បាលតោប៉ុណ្ណោះ ។ ដូច្នេះហើយបានបង្កឱ្យមានការយល់ច្រឡំ ដោយបានគិតថាវាជាក្បាលសត្វតោពិតប្រាកដដែលកំពុងតែដេក។